ប្រធានាធិបតី​រុ​ស្ស៊ី លោក Vladimir Putin ​អះអាង​ថារុស្ស៊ីមាន​អាវុធដ៏​ពិសេស ដែលគ្មានពីរ​ក្នុង​ពិភពលោក

(VOVWORLD) - នាថ្ងៃទី ២៣ ខែកុម្ភៈ ក្នុងសុន្ទរកថាអបអរសាទរប្រជាជនរុស្ស៊ីក្នុងទិវា ការពារមាតុភូមិនោះ ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានឲ្យដឹងថារុស្ស៊ីមានអាវុធពិសេស ដែលគ្មានពីរនៅលើពិភពលោក។
ប្រធានាធិបតី​រុ​ស្ស៊ី លោក Vladimir Putin ​អះអាង​ថារុស្ស៊ីមាន​អាវុធដ៏​ពិសេស ដែលគ្មានពីរ​ក្នុង​ពិភពលោក - ảnh 1ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin (រូបថត៖ Kremlin.ru)

លោកបានឲ្យដឹងថា អាវុធមួយប្រភេទ ដែលគ្មានអ្វីអាចប្រៀបផ្ទឹមបាន គឺត្រូវបានដាក់ឲ្យប្រយុទ្ធ ហើយនឹងបន្តអភិវឌ្ឍន៍បណ្ដាប្រព័ន្ធអាវុធទាំងនេះ រួមមានអាវុធមានល្បឿនលឿនជាងសម្លេង ដោយផ្អែកលើគោលការណ៍រូបវិទ្យាថ្មី ព្រមទាំងពង្រីកការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលជឿនលឿន និងបញ្ញាសិប្បនិមិត្ត។

កាលពីខែតុលា ឆ្នាំ ២០២១ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថាប្រព័ន្ធអាវុធ មានល្បឿនលឿនជាងសម្លេងមួយផ្សេងទៀត កំពុងត្រូវបានកែច្នៃនៅរុស្ស៊ី។ប្រភេទអាវុធនេះស្ថិតក្នុងដំណាក់កាលសម្រេច ហើយមិនទាន់ត្រូវបានធ្វើតេស្តឡើយ។ មីស៊ីលថ្មីនេះត្រូវបានចាត់ទុកថាអាចហោះហើរក្នុងល្បឿនលឿនជាងសម្លេងពី ៥ ដងឡើងទៅផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ