ប្រធានាធិបតីរុស្ស៊ី លោក V.Putin៖ ទីភ្នាក់ងារចារកម្មលោកខាងលិចបានចូលរួមក្នុងការវាយប្រហារភេរវកម្មនៅរុស្ស៊ី
(VOVWORLD) - កាលពីថ្ងៃទី ៥ ខែមេសា ថ្លែងមតិនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខសហព័ន្ធ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រកាសថា ទីភ្នាក់ងារចារកម្មលោកខាងលិចកំពុងជួយទីក្រុងគៀវរៀបចំការវាយប្រហារភេរវកម្មនៅក្នុងតំបន់ដែនដីថ្មីរបស់រុស្ស៊ី។
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ថ្លែងមតិនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខសហព័ន្ធ។(រូបថត៖ Kremlin.ru) |
មេដឹកនាំរុស្ស៊ីបានចាត់ទុកថា ក្រសួងមហាផ្ទៃ ការិយាល័យរដ្ឋអាជ្ញា គណៈកម្មាធិការស៊ើបអង្កេត និងភ្នាក់ងារអនុវត្តច្បាប់រុស្ស៊ីផ្សេងទៀត ក៏ដូចជាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់គួរតែខិតខំប្រឹងប្រែងដើម្បីធានាបាននូវជីវិតសុវត្ថិភាពរបស់ប្រជាជន ដោយការពារពួកគេ និងទ្រព្យសម្បត្តិរបស់ពួកគេចំពោះអំពើហឹង្សា។
តំបន់ Donetsk Lugansk Kherson និង Zaporozhie បានក្លាយជាតំបន់ដែនដីថ្មីរបស់រុស្ស៊ី បន្ទាប់ពីការធ្វើប្រជាមតិដែលភាគច្រើនបានបោះឆ្នោតគាំទ្រការចូលជាផ្នែកមួយនៃសហព័ន្ធរុស្ស៊ី។ នៅថ្ងៃទី ៣០ ខែកញ្ញាឆ្នាំមុន លោក ប្រធានាធិបតី Putin និងប្រមុខតំបន់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបញ្ចូលទឹកដីថ្មីនេះទៅជាផ្នែកមួយនៃសហព័ន្ធរុស្ស៊ី៕