ប្រធានាធិបតីរុស្ស៊ី លោក​ V.Putin និងនាយករដ្ឋមន្ត្រីអង់គ្លេសជួបពិភាក្សាគ្នានៅខាងក្រៅកិច្ចប្រជុំកំពូល G20

(VOVWORLD) - លោក Yury Ushakov ឧបការីប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃទី ២៦ ខែមិថុនាបានឲ្យដឹងថាប្រធានាធិបតីលោក V.Putin គ្រោងនឹងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី  Theresa May នៅខាងក្រៅកិច្ចប្រជុំកំពូល G20 នៅវេលាម៉ោង ៥ ល្ងាច (តាមម៉ោងតំបន់) នៅថ្ងៃទី ២៨ ខែមិថុនាខាងមុខនៅទីក្រុងអូសាកាប្រទេសជប៉ុន។
ប្រធានាធិបតីរុស្ស៊ី លោក​ V.Putin និងនាយករដ្ឋមន្ត្រីអង់គ្លេសជួបពិភាក្សាគ្នានៅខាងក្រៅកិច្ចប្រជុំកំពូល G20 - ảnh 1 ប្រធានាធិបតីលោក V.Putin គ្រោងនឹងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី  Theresa May

លោកលោក Yury Ushakov បន្តទៀតថាលោក V.Putin និងលោកស្រី  Theresa May នឹងពិភាក្សាអំពីស្ថានភាពនាបច្ចុប្បន្នក្នុងទំនាក់ទំនងទ្វេភាគី ហើយចាត់វិធានការ ដែលអាចធ្វើឱ្យប្រក្រតីនូវកិច្ចសន្ទនានយោបាយរវាងប្រទេសទាំងពីរផងដែរ។ ទន្ទឹមនឹងនេះ ទីភ្នាក់ងារសារព័ត៌មាន Reuters ក៏បានដកស្រង់ប្រភពព័ត៌មានពីខុទ្ទកាល័យរបស់នាយករដ្ឋមន្ត្រីអង់គ្លេសដែលបានបញ្ជាក់ពីព័ត៌មានខាងលើនេះ ព្រមទាំងបានសង្កត់ធ្ងន់ថាជំនួបពិភាក្សានាពេលខាងមុខនេះគឺមិនមានន័យដូចនឹងការធ្វើឱ្យប្រក្រតីនូវទំនាក់ទំនងរវាងក្រុងឡុងដ៍និងទីក្រុងម៉ូស្គូនោះទេ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ