ប្រធានាធិបតីរុស្ស៊ី លោក V.Putin បានចុះហត្ថលេខាលើច្បាប់សម្រួលបែបបទចូលសញ្ជាតិរុស្ស៊ី

(VOVWORLD) -  ច្បាប់នេះត្រូវបានសភាឌូម៉ាជាតិរុស្ស៊ី (សភាតំណាងរាស្រ្ត) ផ្តល់សច្ចាប័ន ហើយបន្ទាប់មកក្រុមប្រឹក្សាសហព័ន្ធ (ព្រឹទ្ធសភា) បានផ្តល់សច្ចាប័ន នៅថ្ងៃទី ១៧ ខែមេសា។
ប្រធានាធិបតីរុស្ស៊ី លោក V.Putin បានចុះហត្ថលេខាលើច្បាប់សម្រួលបែបបទចូលសញ្ជាតិរុស្ស៊ី - ảnh 1 ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin (រូបថតៈ TTXVN)

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នាថ្ងៃទី ២៤ ខែមេសា បានចុះហត្ថលេខាលើច្បាប់ស្តីពីការសម្រួលបែបបទចូលសញ្ជាតិរុស្ស៊ី។ ឯកសារនេះត្រូវបានផ្សព្វផ្សាយជាផ្លូវការនៅ លើបណ្តាញអ៊ីនធឺណិត។ ច្បាប់នេះត្រូវបានសភាឌូម៉ាជាតិរុស្ស៊ី (សភាតំណាងរាស្រ្ត) ផ្តល់សច្ចាប័ន ហើយបន្ទាប់មកក្រុមប្រឹក្សាសហព័ន្ធ (ព្រឹទ្ធ សភា) បានផ្តល់សច្ចាប័ន នៅថ្ងៃទី ១៧ ខែមេសា។

ការសម្រួលបែបបទដើម្បីទទួលបានសញ្ជាតិរុស្ស៊ី នឹងត្រូវអនុវត្តចំពោះពលរដ្ឋម៉ុលដាវី អ៊ុយក្រែន បេឡារុស្សនិងកាហ្សាក់ស្ថាន ដែលមានលិខិតអនុញ្ញាតស្នាក់នៅត្រឹមត្រូវនៅក្នុងប្រទេសរុស្ស៊ី ក៏ដូចជា អ្នកនិយាយភាសារុស្ស៊ី ដែលស្នាក់នៅក្នុងប្រ ទេសរុស្ស៊ី។ ច្បាប់នេះក៏នឹងអនុវត្តសម្រាប់ជនបរទេសដែលរៀបការជាមួយជនជាតិរុស្ស៊ី ប្រសិនបើពួកគេរស់នៅក្នុងប្រទេសរុស្ស៊ីនិងមានកូនជាមួយគ្នា និងសម្រាប់ជនបរទេសយ៉ាងហោចណាស់មានឪពុកឬម្តាយម្នាក់ជាពលរដ្ឋរុស្ស៊ី ហើយកំពុងរស់នៅក្នុងប្រទេសរុស្ស៊ី រួមទាំងសម្រាប់ជនបរទេសដែលសិក្សានៅស្ថាប័នអប់រំរបស់រដ្ឋរុស្ស៊ី ក្រោយពីថ្ងៃទី ១ ខែកក្កដាឆ្នាំ ២០០២ មក។

យោងតាមច្បាប់ថ្មីនេះ អ្នកដាក់ពាក្យសុំចូលសញ្ជាតិរុស្ស៊ី លែងត្រូវការបោះបង់សញ្ជាតិរបស់ខ្លួនឬស្នាក់នៅក្នុងប្រទេសរុស្ស៊ីរយៈពេល ៣ ឆ្នាំ មុនពេលដាក់ពាក្យសុំចូលសញ្ជាតិរុស្ស៊ី។ ច្បាប់នេះនឹងចូលជាធរមានបន្ទាប់ពីរយៈពេល ៩០ ថ្ងៃ គិតចាប់ពីថ្ងៃផ្សព្វផ្សាយជាសាធារណៈ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ