ប្រធានាធិបតីរុស្ស៊ី៖ វិបត្តិនៅអ៊ុយក្រែនមានចរិតលក្ខណៈផ្ទៃក្នុង
|
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin (រូបថតៈxaluan.vn ) |
(VOVworld)-វិបត្តិនៅអ៊ុយក្រែនមានចរិតលក្ខណៈផ្ទៃក្នុងនិងផ្ទុះកើតមានឡើងមិន មែនដោយសារកំហុសរបស់រុស្ស៊ីឡើយ។ នេះជាសេចក្តីប្រកាសរបស់ប្រធានាធិបតី
រុស្ស៊ីលោក Vladimir Putin ក្នុងជំនួបធ្វើការជាមួយបណ្តាសមាជិកអចិន្ត្រៃយ៍ នៃក្រុម
ប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ី ដែលប្រព្រឹត្តទៅនាថ្ងៃទី១៣មិនានៅទីក្រុង Sochi របស់
រុស្ស៊ី។ តាមលោក Putin ថា អ៊ុយក្រែនជាប្រទេសជិតខាងរបស់រុស្ស៊ី ដោយហេតុនេះ ម៉ូស្កូមានការព្រួយបារម្ភចំពោះបំរ៉ែបំរួលដ៏ស្មុគស្មាញនៅប្រទេស នេះ។ថ្នាក់ដឹកនាំ
រុស្ស៊ីមួយរូបនេះ ក៏បានស្នើរក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ី ពិចារណាអំពីរាល់
ជំហានជាបន្ត ដើម្បីកសាងទំនាក់ទំនងជាមួយបណ្តាដៃគូរមិត្តភក្តិនៅអ៊ុយក្រែន ក៏ដូចជានៅទ្វីបអ៊ឺរ៉ុបនិងនៅអាមេរិក៕