ប្រធានាធិបតីរុស្ស៊ី - អាមេរិក ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយគ្នា
(VOVWORLD) - នាថ្ងៃទី ២៦ ខែមករា នាយកដ្ឋានសារព័ត៌មាន - វិមានក្រឹមឡាំង បានឲ្យដឹងថាការធ្វើកិច្ចសន្ទនាតាមទូរស័ព្ទលើកដំបូង ត្រូវបានធ្វើឡើងរវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីអាមេរិក លោក Joe Biden ។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (រូួបថត៖ TASS) |
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានបញ្ជាក់ថាការធ្វើឱ្យប្រក្រតីនូវទំនាក់ទំនងរវាងរុស្ស៊ីនិងសហរដ្ឋ អាមេរិក នឹងឆ្លើយតបនឹងផលប្រយោជន៍របស់ប្រទេសទាំងពីរ និងរាប់បញ្ចូលទាំងការទទួលខុសត្រូវពិសេសរបស់ពួកគេក្នុងការថែរក្សាសន្តិសុខនិងស្ថិរភាពនៅក្នុងសហគមន៍អន្តរជាតិទាំងមូលផងដែរ។
ទន្ទឹមនឹងនេះ ប្រធានាធិបតីទាំងពីរក៏បានសម្តែងការពេញចិត្តចំពោះការផ្លាស់ប្តូរកំណត់ទូត ដែលបានធ្វើឡើងនៅថ្ងៃទី ២៦ ខែមករាស្តីពីការសម្រេចបានកិច្ចព្រមព្រៀងពន្យាពេលសម្រាប់សន្ធិសញ្ញាអាវុធយុទ្ធសាស្រ្ត (New START)។ ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ភាគីទាំងអស់នឹងបំពេញរាល់នីតិវិធីចាំបាច់ដើម្បីធានាបាននូវសុពលភាពបន្តនៃច្បាប់អន្តរជាតិដ៏សំខាន់នេះ ក្នុងការរឹតត្បិតគ្នាទៅវិញទៅមកលើអាវុធនុយក្លេអ៊ែរផងដែរ៕