ប្រធានាធិបតីរុស្ស៊ី V. Putin នឹងចូលរួមសន្និសីទកាសែតធំមួយផ្សាយចេញពីគេហដ្ឋានរបស់លោកនៅ Novo-Ogaryovo
(VOVWORLD) - ការិយាល័យសារព័ត៌មានវិមានក្រឹមឡាំងបាននិយាយនៅថ្ងៃទី ២៧ ខែវិច្ឆិកាថាសន្និសីទសារព័ត៌មានដ៏ធំមួយនៅឆ្នាំនេះរបស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៧ ខែធ្នូ។
ប្រធានាធិបតីរុស្ស៊ី V. Putin នឹងចូលរួមសន្និសីទកាសែតធំមួយផ្សាយចេញពីគេហដ្ឋានរបស់លោកនៅ Novo-Ogaryovo |
ដោយសារតែជំងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ ហេតុដូច្នេះ ព្រឹត្តិការណ៍នេះនឹងត្រូវបានធ្វើឡើងនៅក្នុងរបៀប ធ្វើសន្និសីទវីដេអូ: ពោលគឺ ប្រមុខរដ្ឋរុស្ស៊ីនឹងចេញផ្សាយពីវិមានរបស់លោក នៅ Novo-Ogaryovo តែម្តង។ ចំណែកឯអ្នកសារព័ត៌មានរុស្ស៊ីនិងអន្តរជាតិនឹងធ្វើការនៅសាលប្រជុំ នៃមជ្ឈ មណ្ឌលពាណិជ្ជកម្មអន្តរជាតិ ក្នុងរដ្ឋធានីម៉ូស្គូ។ អ្នកយកព័ត៌មាន សារព័ត៌មានក្នុងតំបន់នានារបស់រុស្ស៊ីនឹងអាចចូលរួម សន្និសីទកាសែតដោយមិនចាំបាច់ចាកចេញពីតំបន់របស់ខ្លួនឡើយ។ ដើម្បីភ្ជាប់ជាមួយទីក្រុងម៉ូស្គូ ទីតាំងជាក់លាក់នឹងត្រូវបានធ្វើឡើងនៅក្នុងតំបន់នីមួយៗហើយចំនួនអ្នកចូលរួមនឹងត្រូវបានកំណត់ផងដែរ។ យោងតាមលេខាធិការសារព័ត៌មានរបស់ប្រធានា ធិបតីរុស្ស៊ី លោក D.Peskov សន្និសីទកាសែតនៅឆ្នាំនេះនឹងត្រូវបានបំពេញបន្ថែមដោយ “ខ្សែផ្ទាល់” សម្រាប់ពលរដ្ឋដែលចង់ផ្ញើសំណួរទៅប្រធានាធិបតី តាមរយៈឧបករណ៍កុំព្យូទ័រ “ម៉ូស្គូ - Putin”។
សូមគូសបញ្ជាក់ថា សន្និសីទសារព័ត៌មានសំខាន់របស់ប្រធានាធិបតីរុស្ស៊ីគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលត្រូវបានអនុវត្តចាប់តាំងពីឆ្នាំ ២០០១មក។ ជាធម្មតាប្រមុខរដ្ឋនឹងប្រកាសសូចនាករសេដ្ឋកិច្ចនិងសង្គមជាមូលដ្ឋានរបស់ប្រទេសជាតិសម្រាប់ឆ្នាំ។ បន្ទាប់មក អ្នកសារព័ត៌មានមានឱកាសលើកសំណួរចំពោះ លោកប្រធានាធិបតីផងដែរ៕