ប្រធានាធិបតីរុស្ស៊ី V. Putin លើកឡើងដំណោះស្រាយចំពោះជំលោះនៅតំបន់Nagorno-Karabakh
(VOVWORLD) - យោងតាមប្រធានាធិបតីរុស្ស៊ី Vladimir Putin បានឲ្យដឹងថា ដំណោះស្រាយជា យូរអង្វែងសម្រាប់ជម្លោះនៅតំបន់Nagorno-Karabakh គឺជាការស្វែងរកតុល្យភាពនៃផលប្រយោជន៍រវាងអាស៊ែបៃហ្សង់និងអាមេនី។
ប្រធានាធិបតីរុស្ស៊ី លោក Vladimir (រូបថត៖ Interfax) |
នាថ្ងៃទី ២៩ ខែតុលា ថ្លែងនៅឯសម័យប្រជុំពេញអង្គនៃវេទិកាវិនិយោគក្រោមប្រធានបទ "ប្រទេសរុស្ស៊ីអំពាវនាវ!" ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានលើកឡើងដំណោះស្រាយចំពោះជម្លោះនៅតំបន់ Nagorno-Karabakh នោះគឺជាការផ្ទេរតំបន់ចំនួន ៧ ដែលស្ថិតក្រោមការទន្ទ្រានកាន់កាប់របស់ប្រទេសអាមេនីជូនទៅប្រទេសអាស៊ែបៃហ្សង់។
ថ្នាក់ដឹកនាំរុស្ស៊ីរូបនេះក៏បានក្រើនរំលឹកថា ជម្លោះនេះផ្តើមចេញពីការប៉ះទង្គិចគ្នាជាតិសាសន៍។ ហេតុដូច្នេះ ជំលោះនេះត្រូវតែដោះស្រាយតាមរបៀប ដែលប្រជាជនមានអារម្មណ៍សុវត្ថិភាព ព្រមទាំងត្រូវតែបង្កលក្ខណៈអំណោយផលដល់ការអភិវឌ្ឍទឹកដីប្រកបដោយប្រសិទ្ធភាពផងដែរ៕