(VOVworld)-នាយប់ថ្ងៃទី១៩ធ្នូ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putinបានរៀប
ចំសន្និសីទកាសែតជាប្រចាំឆ្នាំនៅទីក្រុងម៉ូស្គូដោយមានការចូលរួមរបស់ អ្នកកា
សែតជាតិនិងអន្តរជាតិចំនួន១.៣០០រូប។ ក្នុងសន្និសីទលើកនេះ លោក Putin បានឆ្លើយសំនួររបស់អ្នកកាសែតជាច្រើនដែលទាក់ទិនដល់បញ្ហាសំខាន់ និងចាំ
បាច់របស់រុស្ស៊ីនិងពិភពលោក។
|
ប្រធានាធិបតីរុស្ស៊ីលោក Putin ថ្លែង
មតិក្នុងសន្និសីទកាសែតប្រចាំនៅទីក្រុងម៉ូស្គូនាថ្ងៃទី១៩ធ្នូ
(រូបថតៈcand.com.vn ) |
ចំពោះទំនាក់ទំនងជាមួយអ៊ុយក្រែន លោក Putin អះអាងថា នឹងសម្រេច ចិត្តវិនិយោគប្រាក់ចំនួន១៥ពាន់លានដុល្លារអាមេរិកទៅលើប័ណ្ឌជាតិអ៊ុយក្រែន
និង កាត់បន្ថយតម្លៃលក់ឧស្ម័ន្ធដុតសម្រាប់អ៊ុយក្រែន។
និយាយដល់បញ្ហាអន្តរជាតិផ្សេងៗទៀត ប្រធានាធិបតីរុស្ស៊ី Putin បានចាត់
ទុកថា រុស្ស៊ីមានការរួមចំណែកយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាអន្តរជាតិដែល
អូសបន្លាយក្នុងរយៈពេលវែង ក្នុងនោះមានវិបត្តិនៅស៊ីរីនិងកម្មវិធីនុយក្លេអែររបស់
អ៊ីរ៉ង់ផងដែរ
វាយតម្លៃចំពោះសកម្មភាពរបស់រដ្ឋាភិបាលដឹកនាំដោយនាយករដ្ឋមន្រ្តី
Dmitry Medvedev ប្រធានាធិបតីរុស្ស៊ីសង្កត់ធ្ងន់ថា រដ្ឋាភិបាលរុស្ស៊ីកំពុងដំណើរ
ការប្រកបដោយប្រសិទ្ធភាព៕