ប្រធានាធិបតីលោក D. Trump អះអាងលើការជឿជាក់អំពីការស្ដារឡើងវិញនូវស្មារតីអាមេរិក

ប្រធានាធិបតីលោក D. Trump អះអាងលើការជឿជាក់អំពីការស្ដារឡើងវិញនូវស្មារតីអាមេរិក - ảnh 1
ប្រធានាធិបតីលោក Donald Trump ថ្លែងបទសន្ទរកថាចំពោះមុខសភាទាំងពីរ (រូបថត៖AFP/TTXVN)

(VOVworld) - នាព្រឹកថ្ងៃទី១ មិនា ប្រធានាធិបតីអាមេរិកលោក Donald Trump
បានអញ្ជើញថ្លែងបទសន្ទរកថាដំបូងចំពោះមុខសភាទាំងពីរនិងសមាជិករដ្ឋាភិបាល
ក្នុងនោះលោកនាំចេញសារមួយស្ដីអំពីសាមគ្គីភាពនិងកម្លាំងពលំ។អំពី បញ្ហាសេដ្ឋ
កិច្ច លោក Trump សន្យាថា នឹងកាត់បន្ថយយ៉ាងខ្លាំងនូវពន្ធចំពោះវណ្ណៈកណ្ដាល
អាមេរិកនិងមជ្ឈដ្ឋានអង្គភាពអាជីវកម្ម ក៏ដូចជាបង្កើតឡើងការងារ ធ្វើសំរាប់ប្រជា
ជនរាប់លាននាក់។ទាក់ទិនដល់បញ្ហាជនចំណាកស្រុកនិងសន្តិសុខជាតិ ប្រធានា
ធិបតីលោក Trump ប្រកាសថា នឹងចេញផ្សាយប្រព័ន្ធឆ្លងដែនថ្មី សំដៅកាត់បន្ថយ
រលក ពលករចំណាកស្រុកមិនមានជំនាញចូលក្នុងអាមេរិក។លោក Trump ក៏បាន
អះអាងនូវការគាំទ្រដ៏ខ្លាំងក្លាចំពោះអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO)
 ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ