ប្រធានាធិបតីវេណេស៊ុយអេឡាបដិសេដការអំពាវនាវឱ្យរៀបចំការ បោះឆ្នោត
(VOVWORLD) - នាថ្ងៃទី ២៧ ខែមករា ប្រធានាធិបតីវេណេស៊ុយអេឡាលោក Nicolas Maduro បានបដិសេធឱសានវាទអន្តរជាតិ ដែលអំពាវនាវឱ្យប្រទេសនេះរៀបចំការបោះឆ្នោតក្នុងរយៈពេល ៨ ថ្ងៃ។ ទន្ទឹមនឹងនេះ លោក Nicolas Maduro ក៏បានប្រកាសថា មេដឹកនាំបក្សប្រឆាំង លោក Juan Guaido បានរំលោភបំពានលើរដ្ឋធម្មនុញ្ញនៅពេលដែលប្រកាសខ្លួនជា «ប្រធានាធិបតីបណ្តោះអាសន្ន»។
ប្រធានាធិបតីវេណេស៊ុយអេឡាលោក Nicolas Maduro |
ស្ថានភាពនយហោបាយវេណេស៊ុយអេឡាកាន់តែមានភាពតានតឹង បន្ទាប់ពីលោក Juan Guaido ប្រធានរបស់រដ្ឋសភាដែលបក្សប្រឆាំងកាន់កាប់នោះ បានប្រកាសខ្លួនជា «ប្រធានាធិបតីបណ្តោះអាសន្ន» របស់ប្រទេសអាមេរិកខាងត្បូងនេះ រហូតដល់ពេលបង្កើតរដ្ឋាភិបាលអន្តរកាល និងរៀបចំការបោះឆ្នោតនៅ ប្រទេសនេះ។ ប្រទេសមួយចំនួនក្នុងតំបន់ ដូចជា អាមេរិក កាណាដា Colombia Paraguay ប្រេស៊ីល ឈីលី អាហ្សង់ទីន Ecuador , Guatemala និង Peru ក៏ដូចជាអង្គការនៃបណ្តាប្រទេសទ្វីបអាមេរិក (OAS) បានទទួលស្គាល់ចំពោះការប្រកាសខ្លួនជា «ប្រធានបណ្តោះអាសន្ន» របស់លោក Juan Guaido ។ ក្នុងពេលនោះ ប្រទេសដទៃជាច្រើនផ្សេងៗទៀត ដូចជា គុយបា ម៉ិកស៊ិក ទួរគី និងរុស្ស៊ីបានសំដែងការគាំទ្រចំពោះរដ្ឋាភិបាលរបស់ប្រធានាធិបតី លោក Nicolas Maduro ព្រមទាំងចោទប្រកាន់ថានេះគឺជាឧបាយកលធ្វើរដ្ឋប្រហារផងដែរ៕