ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro បានអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធរួបរួមគ្នាដើម្បីការពារប្រទេសជាតិ
(VOVWORLD) - នាថ្ងៃទី ២ ខែឧសភា ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro បានអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធជាតិ Bolivar (FANB) រក្សាសាមគ្គីភាព ដើម្បីការពាររដ្ឋធម្មនុញ្ញ លទ្ធិប្រជាធិបតេយ្យនិងសន្តិភាពរបស់ប្រទេសនេះ។
ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro |
ថ្លែងមតិក្នុងពិធីដង្ហែរក្បួនយោធានៅឯមូលដ្ឋាន Fuerte Tiuna ទីក្រុង Caracas លោក Maduro បានឲ្យដឹងថាប្រទេសវ៉េណេស៊ុយអេឡាមានកម្លាំងយោធាយ៉ាងរឹងមាំ ស្មោះត្រង់និងសាមគីគ្នា នៅក្នុងបរិបទដែលប្រទេសដែលកំពុងប្រឈមនឹងឧបាយកលធ្វើរដ្ឋប្រហាររបស់គណៈបក្សប្រឆាំងក្នុងប្រទេសក្រោមការបញ្ជាពីខាងក្រៅរបស់អាមេរិក។ លោក Maduro បានសង្កត់ធ្ងន់លើអនាគតនៃប្រទេសវ៉េណេស៊ុយអេឡាមិនមែនសង្គ្រាមទេ នោះគឺសុខសន្តិភាពនិងសាមគ្គីភាព។ លោកបានលើកតម្កើងចំពោះស្មារតីតស៊ូប្រយុទ្ធរបស់ប្រជាជនវ៉េណេស៊ុយអេឡាក៏ដូចជាការកោតសរសើរនូវសកម្មភាពសំខាន់ៗនិងតួនាទីរបស់ FANB ក្នុងការទប់ទល់នឹងការគំរាមកំហែងនិងការបង្ករឿងហេតុរបស់គណបក្សប្រឆាំង សំដៅបណ្តាលឲ្យភាពវឹកវរដល់សណ្តាប់ធ្នាប់របស់រដ្ឋធម្មនុញ្ញវ៉េណេស៊ុយអេឡា៕