ប្រធានាធិបតីវេណេហ្ស៊ុអេឡាបានសរសើរលោកប្រធានហូជីមិញ

(VOVWORLD) - នៅថ្ងៃទី ២ ខែកញ្ញាតាមបណ្ដាញ Facebook ប្រធានាធិបតី វេណេហ្ស៊ុអេឡា លោក Nicolas Maduro បានលើកសរសើរស្មារតីស្នេហាជាតិនិងលទ្ធិជាតិនិយមរបស់លោកប្រធានហូជីមិញ ក្នុងឱកាសរំលឹកដល់ខួបលើកទី៤៨ទិវាមរណភាពរបស់លោកប្រធាន។ 
ប្រធានាធិបតីវេណេហ្ស៊ុអេឡាបានសរសើរលោកប្រធានហូជីមិញ - ảnh 1

ប្រធានាធិបតីវេណេហ្ស៊ុអេឡាបានសរសើរលោកប្រធានហូជីមិញ

នៅថ្ងៃទី ២ ខែកញ្ញាតាមបណ្ដាញ Facebook ប្រធានាធិបតី វេណេហ្ស៊ុអេឡា លោក Nicolas Maduro បានលើកសរសើរស្មារតីស្នេហាជាតិនិងលទ្ធិជាតិនិយមរបស់លោកប្រធានហូជីមិញ ក្នុងឱកាសរំលឹកដល់ខួបលើកទី៤៨ទិវាមរណភាពរបស់លោកប្រធាន។ ប្រធានាធិបតី លោក Nicolas Maduro បានអះអាងថា៖លោកប្រធានហូជីមិញគឺជាអ្នកបង្កើតឡើងប្រទេសវៀតណាម ប្រជាធិបតេយ្យ សាធារណៈរដ្ឋនិងជាអ្នកបង្កើតខឿនឯករាជ្យរបស់ វៀត ណាម ដោយហេតុនេះ ប្រជាជនវៀតណាមដណ្ដើមបានជ័យជំនះក្នុងការតស៊ូប្រឆាំងសត្រូវឈ្លានពាន។ រហូតមក ដល់ ពេលនេះ លោកប្រធានហូជីមិញបានលាចាកលោកហើយក្តី ប៉ុន្តែកេរ្តិ៍ដំណែលដែលលោកបានបន្សល់ទុកឱ្យប្រជាជនវៀតណាមនិងពិភពលោក នោះគឺជាភ័ស្តុតាងបញ្ជាក់ថាវាអាចនឹងយកឈ្នះអាណាចក្របាននៅពេលមនុស្សរាប់លាននាក់ត្រៀមខ្លួនឈរឡើងប្រយុទ្ធដើម្បីឯករាជ្យនិងសេរីភាពដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ