ប្រធានាធិបតីសិង្ហបុរីទៅបំពេញទស្សនកិច្ចនៅទីក្រុងហូជីមិញ
(VOVWORLD) - លោកស្រីប្រធានាធិបតី Halimah Yacob បានមានប្រសាសន៍ថា សហគ្រាសសឹង្ហបុរីជា ច្រើនមានបំណងចង់បណ្តាក់ទុននៅទីក្រុងហូជីមិញ ព្រោះទីនេះជាកន្លែងដែល មានធនធានមនុស្សវ័យក្មេង លក្ខខណ្ឌរស់នៅល្អ ហើយអាជ្ញាធរតែងតែយកចិត្តទុក ដាក់ដល់ការដោះស្រាយការលំបាក ការជំពាក់ជំពិនសម្រាប់សហគ្រាស។
លោក Nguyen Van Nen លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ ទទួលជួបប្រធានាធិបតីសិង្ហបុរី លោកស្រី Halimah Yacob។ |
នាយប់ថ្ងៃទី ១៩ តុលា នៅសាលប្រជុំ Thong Nhat លោក Nguyen Van Nen លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញបានទទួលជួបប្រធានាធិបតីសិង្ហបុរី លោកស្រី Halimah Yacob ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅវៀត ណាមចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២០ ខែតុលា។ ក្នុងជំនួបនេះ លេខាគណៈកម្មាធិការ បក្សទីក្រុង លោក Nguyen Van Nen បានសង្កត់ធ្ងន់ថា៖ នាពេលខាងមុខ ទីក្រុង ហូជីមិញមានបំណងចង់សហការជាមួយសិង្ហបុរី ហើយចែករំលែកបទពិសោធន៍ក្នុង វិស័យរដ្ឋបាលសាធារណៈ និងសេវាសាធារណៈ; ដោះស្រាយបញ្ហាអំពីថាមពលកកើត ឡើងវិញ ថាមពលបៃតង; ការកសាងហេដ្ឋារចនាសម្ព័ន្ធ ឆ្លើយតបនឹងបម្រែបម្រួល អាកាសធាតុ ហើយជំរុញការអភិវឌ្ឍសហគមន៍ធុរកិច្ចដែលចាប់ផ្តើមអាជីវកម្មប្រកប ដោយនវានុវត្តភាពនិងការអភិវឌ្ឍផលិតផលមុខព្រួញ។
លោកស្រីប្រធានាធិបតី Halimah Yacob បានមានប្រសាសន៍ថា សហគ្រាសសឹង្ហបុរីជា ច្រើនមានបំណងចង់បណ្តាក់ទុននៅទីក្រុងហូជីមិញ ព្រោះទីនេះជាកន្លែងដែល មានធនធានមនុស្សវ័យក្មេង លក្ខខណ្ឌរស់នៅល្អ ហើយអាជ្ញាធរតែងតែយកចិត្តទុក ដាក់ដល់ការដោះស្រាយការលំបាក ការជំពាក់ជំពិនសម្រាប់សហគ្រាស; សឹង្ហបុរី ជានិច្ចកាលរួមដំណើរជាមួយវៀតណាមនិយាយរួម និងទីក្រុងហូជីមិញ និយាយ ដោយឡែក ជួយគ្នាទៅវិញទៅមកដើម្បីការអភិវឌ្ឍរួម៕