ប្រធានាធិបតីសិង្ហបុរីស្បថចូលកាន់តំណែង

(VOVWORLD) - ក្នុងសន្ទរកថាទទួលតំណែង លោក Tharman បានសម្តែងនូវកិត្តិយសនៅពេលដែលប្រជាជនបានបោះឆ្នោតជ្រើសតាំងជាប្រធានាធិបតី។
ប្រធានាធិបតីសិង្ហបុរីស្បថចូលកាន់តំណែង - ảnh 1ប្រធានាធិបតីសិង្ហបុរីស្បថចូលកាន់តំណែង

នាថ្ងៃទី១៤ ខែកញ្ញា លោក Tharman Shanmugaratnam បានស្បថចូលកាន់តំណែង ហើយក្លាយជាប្រធានាធិបតីទី ៩ របស់សិង្ហបុរីជាផ្លូវការ ប្រហែលពីរសប្តាហ៍បន្ទាប់ពីបានឈ្នះការបោះឆ្នោតប្រធានាធិបតីនាថ្ងៃទី១ ខែកញ្ញា។ ក្នុងសន្ទរកថាទទួលតំណែង លោក Tharman បានសម្តែងនូវកិត្តិយសនៅពេលដែលប្រជាជនបានបោះឆ្នោតជ្រើសតាំងជាប្រធានាធិបតី។ ដោយមានការជឿទុកចិត្តពីប្រជាជនដែលប្រគល់ជូន លោក  នឹងសហការជាមួយរាជរដ្ឋាភិបាល ក្រុមសហគមន៍ ក៏ដូចជាប្រទេសជាតិទាំងមូល ដើម្បីពង្រឹងពហុជាតិនិយម និងកសាងសង្គមប្រកបដោយសមាហរណកម្មជាង ព្រមទាំងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការរវាងសិង្ហបុរី និងសហគមន៍អន្តរជាតិ។

លោក Tharman Shanmugaratnam អាយុ ៦៦ឆ្នាំ ជាសេដ្ឋកិច្ចវិទូ ហើយជាអ្នកនយោបាយសិង្ហបុរីមួយរូប។ លោកធ្លាប់ជាឧបនាយករដ្ឋមន្ត្រីពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៩ និងជាទេសរដ្ឋមន្ត្រីក្នុងរាជរដ្ឋាភិបាលពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៣។ លោក Tharman មានបទពិសោធន៍ច្រើនក្នុងភាពជាអ្នកដឹកនាំ ជំនាញហិរញ្ញវត្ថុ និងទំនាក់ទំនងអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ