(VOVworld) – នាថ្ងៃទី ៩ វិច្ឆិកា ប្រធានាធិបិតីសាធារណៈរដ្ឋឥស្លាមអ៊ីរ៉ង់ លោក
Mahmoud Ahmadinejad និងគណៈប្រតិភូជាន់ខ្ពស់បានចាប់ផ្តើមដំណើរទស្សកិច្ច
ជាផ្លូវការនៅវៀតណាម ក្នុងរយៈពេល ២ ថ្ងៃ គឺ ថ្ងៃទី ៩ និងទី ១០ វិច្ឆិកា តាម
សេចក្តីអញ្ចើញរបស់ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang។ គោលដៅ
នៃដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីអ៊ីរ៉ង់គឺសំដៅជំរុញទំនាក់
ទំនងសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងអ៊ីរ៉ង់ឆ្ពោះទៅរំលឹកខួប
អនុស្សារវរីយ៍លើកទី ៤០ ទិវាបង្កើតទំនាក់ទំនងការទូតរវាង ប្រទេសទាំង ២ ឲ្យខ្លាំងក្លាថែមទៀត៕
|
ប្រធានាធិបិតីសាធារណៈរដ្ឋឥស្លាមអ៊ីរ៉ង់ លោក Mahmoud Ahmadinejad (Image: Internet) |