ប្រធានាធិបតីសាធារណះរដ្ឋ Panama Racardo Martinelli នឹងមកបំពេញទស្សនកិច្ចនៅវៀតណាម

ប្រធានាធិបតី សាធារណះរដ្ឋ Panama Racardo Martinelli និងលោកជំទាវ នឹង
មក បំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម តាមសេចក្ដីអញ្ចើញរបស់ប្រធានរដ្ឋ
វៀតណាម លោក Truong Tan Sang។ តាមសេចក្ដីជូនដំណឹង នាថ្ងៃទី១៩ តុលា របស់ ខុទ្ឋកាល័យប្រធានរដ្ឋវៀតណាមថា ដំណើរទស្សនកិច្ចលើកនេះនឹងប្រព្រឹត្តទៅក្នុង
រយះពេល៤ថ្ងៃ ពីថ្ងៃទី២៤ដល់ថ្ងៃទី២៧តុលាឆ្នាំ២០១២។

ប្រធានាធិបតីសាធារណះរដ្ឋ Panama Racardo Martinelli នឹងមកបំពេញទស្សនកិច្ចនៅវៀតណាម - ảnh 1
ប្រធានាធិបតី សាធារណះរដ្ឋ Panama Racardo Martinelli (internet)

          វៀតណាមនិង Panama បង្កើតទំនាកទំនងការទូតកាលពីឆ្នាំ១៩៧៥ និង នាបច្ចុប្បន្ន
មាន ទំនាក់ទំនងលើច្រើនវិស័យ។ ​ដំណើរទស្សនកិច្ចលើកនេះរបស់ ប្រធានាធិបតី 
សាធារណះរដ្ឋ Panama Racardo Martinelli ក្នុងរយះពេលខាងមុខនេះ  គឺសំដៅបង្កើន
ថែម ទៀតទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការលើច្រើនវិស័យរវាងវៀតណាម
និង Panama៕

ប្រតិកម្មទៅវិញ

ផ្សេងៗ