ប្រធានាធិបតីស៊ីរីលោក Basha Al-Assad ប្រកាសថាទទួលជ័យជម្នះលើសមរភូមិជាច្រើន
|
ប្រធានាធិបតីស៊ីរីលោក Basha Al-Assad (រូបថតៈ AFP) |
(VOVworld)-ប្រធានាធិបតីស៊ីរីលោក Basha Al-Assad បានប្រកាសនាថ្ងៃទី ២២វិច្ឆិកា
ថា កងកម្លាំងរបស់រដ្ឋាភិបាល កំពុងដណ្តើមបានជ័យជម្នះនៅ សមរភូមិជាច្រើន ដោយសាររាល់ការវាយប្រហារតាមជើងអាកាសរបស់ រុស្ស៊ីនារយៈពេល២ខែកន្លង
ទៅ និងប្រៀបខ្លាំងកំពុងងាក់មករកខាងកងទ័ព រដ្ឋាភិបាលលើទូទាំងប្រទេស។
លោក Basha Al-Assad បានឲ្យដឹងថា បន្ទាប់ពីកងទ័ពអាកាសរបស់រុស្ស៊ីចូលរួម
រាល់ការប្រយុទ្ធប្រឆាំងភេរវកម្មនៅ ស៊ីរី ស្ថានភាពត្រូវបានកែលំអរគួរឲ្យគត់សម្គាល់។ ប្រធានាធិបតីស៊ីរីបាន លើកច្បាស់ថា ការវាយប្រហារតាមជើងអាកាសរបស់រុស្ស៊ី
ទទួលបានប្រ សិទ្ធិភាពច្រើនជាងបើប្រៀបនឹងយុទ្ធនាកាវាយប្រហារតាមជើងអា
កាសដឹក នាំដោយអាមេរិក ដោយសាររុស្ស៊ីកំពុងរួមសហការជាមួយរដ្ឋាភិបាលស៊ីរី។
ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី២២វិច្ឆិកា ប្រធានាធិបតី អាមេរិក
លោក Barack Obama បានអំពាវនាវឲ្យប្រជាពលរដ្ឋរបស់ខ្លួន មិនគប្បីទុកឲ្យស្រមោល
ភេរវកម្ម ធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅឡើយ៕