ប្រធានាធិបតីស្រីលង្កាប្រកាសនឹងបញ្ចប់គ្រាអាសន្ននាពេលឆាប់ៗ
(VOVWORLD) - នាថ្ងៃទី ២៧ ខែឧសភា ប្រធានាធិបតីស្រីលង្កា លោក Maithripala Sirisena បានប្រកាសថា លោកនឹងឆាប់បញ្ចប់ការអនុវត្តច្បាប់គ្រាអាសន្នក្នុងរយៈពេល ១ខែ ខាងមុខនេះ ដោយសារស្ថានភាពសន្តិសុខជិតត្រឡប់មកជាប្រក្រតីវិញ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកដោយបង្ហូរឈាមជាច្រើនកាលពីខែមេសាកន្លងទៅ។
ប្រធានាធិបតីស្រីលង្កាប្រកាសនឹងបញ្ចប់គ្រាអាសន្ននាពេលឆាប់ៗ |
ថ្លែងទៅកាន់អ្នកការទូតអូស្ត្រាលី កាណាដា ជប៉ុន អាមេរិក និងបណ្តាប្រទេស អឺរ៉ុបប្រចាំនៅទីក្រុង Colombo នោះ ប្រធានាធិបតីស្រីលង្កា លោក Sirisena បានអះអាងថាមជ្ឈដ្ឋានមន្ត្រីសន្តិសុខស្រីលង្កា បានចាប់ខ្លួនឬកំទេចជនល្មើសទាំងឡាយដែលជាប់ទាក់ទងនឹងការផ្ទុះគ្រាប់បែកជាច្រើនបន្តបន្ទាប់ កាលពីថ្ងៃទី ២១ ខែមេសាកន្លងទៅ ដែលបានបណ្តាលឲ្យមនុស្សចំនួន ២៥៨ នាក់ត្រូវបានស្លាប់ និង ជិត ៥០០ នាក់ទៀតត្រូវរងរបួស។ បទបញ្ជាគ្រាអាសន្ន ត្រូវបានប្រកាសចេញសំដៅឆ្លើយតបទៅនឹងស្ថានភាពសន្តិសុខជាបន្ទាន់។ ក៏ប៉ុន្តែ នាបច្ចុប្បន្ននេះមិនចាំបាច់បន្តពន្យារពេលសំរាប់បទបញ្ជានេះទៀតទេ៕