ប្រធានាធិបតីសៀរ៉ាឡេអូនបញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចនៅវៀតណាម

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នាថ្ងៃទី ១៥ មីនា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងប្រធានាធិបតីសៀរ៉ាឡេអូនលោក Julius Maada Bio បានជួបពិភាក្សាការងារ ហើយធ្វើជាសាក្សីនៅពិធីចុះហត្ថលេខាលើឯកសារ សហប្រតិបត្តិការទ្វេភាគីចំនួន ៣ រវាងក្រសួង ស្ថាប័ននៃប្រទេសទាំងពីរលើវិស័យការទូត កសិកម្ម និង ជនផល ដែលបង្កើតមូលដ្ឋានគ្រឹះសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងសៀរ៉ាឡេអូន។ 
ប្រធានាធិបតីសៀរ៉ាឡេអូនបញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចនៅវៀតណាម - ảnh 1ប្រធានាធិបតីនៃសាធារណរដ្ឋសៀរ៉ាឡេអូនលោក Julius Maada Bio។ (រូបថត៖ VNA)

នាព្រឹកថ្ងៃទី២០ ខែមីនា ប្រធានាធិបតីនៃសាធារណរដ្ឋសៀរ៉ាឡេអូនលោក Julius Maada Bio លោកជំទាវ និងគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋសៀរ៉ាឡេអូនបានចាកចេញពីទីក្រុងហូជីមិញ បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី១៤ដល់ទី២០ ខែមីនា តបតាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវ។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នាថ្ងៃទី ១៥ មីនា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងប្រធានាធិបតីសៀរ៉ាឡេអូនលោក Julius Maada Bio បានជួបពិភាក្សាការងារ ហើយធ្វើជាសាក្សីនៅពិធីចុះហត្ថលេខាលើឯកសារ សហប្រតិបត្តិការទ្វេភាគីចំនួន ៣ រវាងក្រសួង ស្ថាប័ននៃប្រទេសទាំងពីរលើវិស័យការទូត កសិកម្ម និងជនផល ដែលបង្កើតមូលដ្ឋានគ្រឹះសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងសៀរ៉ាឡេអូន។ បន្ទាប់មក លោកប្រធានាធិបតី Julius Maada Bio បានជួបសវនការជាមួយនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងប្រធានរដ្ឋសភា លោក Vuong Dinh Hue។

នៅក្នុងបណ្ដាជំនួបជាន់ខ្ពស់ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះអត្ថន័យនៃដំណើរទស្សនកិច្ចដែលបានធ្វើឡើងនៅដើមឆ្នាំ ២០២២ ក្នុងបរិបទដែលប្រទេសទាំងពីរប្រារព្ធខួប ៤០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត (១៩៨២-២០២២)។ ថ្នាក់ដឹកនាំបានសម្តែងក្ដីសប្បាយរីករាយចំពោះការអភិវឌ្ឍដ៏ល្អប្រសើរនៃទំនាក់ទំនងវៀតណាម-សៀរ៉ាឡេអូនលើវិស័យជាច្រើន។ កិច្ចសហប្រតិបត្តិការផ្នែកនយោបាយនិងការទូតកាន់តែជិតស្និទ្ធនិងមានប្រសិទ្ធភាព ជាពិសេសត្រូវបានបង្ហាញតាមរយៈការផ្លាស់ប្តូរគណៈប្រតិភូថ្នាក់ប្រមុខរដ្ឋលើកដំបូងរវាងប្រទេសទាំងពីរនៅពេលនេះ។ នៅកម្រិតពហុភាគី ប្រទេសទាំងពីរតែងតែសម្របសម្រួលនិងគាំទ្រគ្នាទៅវិញទៅមកក្នុងការឈរឈ្មោះនៅវេទិកានិងអង្គការពហុភាគីនានា ជាពិសេសគឺអង្គការសហប្រជាជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ