ប្រធានាធិបតីស៊ីរី លោក Al Assad បំពេញទស្សនកិច្ចនៅរុស្ស៊ី
(VOVWORLD) - កាលពីថ្ងៃទី ១៤ ខែមីនា ប្រធានាធិបតីស៊ីរី លោក Bashar al-Assad បានធ្វើដំណើរទៅកាន់ទីក្រុងម៉ូស្គូ(រុស្ស៊ី) ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងនៅខាងក្រៅមជ្ឈឹមបូព៌ា បន្ទាប់ពីគ្រោះរញ្ជួយដីដ៏កាចេសាហាវកាលពីខែកុម្ភៈកន្លងទៅ។
ប្រធានាធិបតីស៊ីរី លោ Bashar al-Assad។ (រូបថត៖ AFP/TTXVN) |
សេចក្តីថ្លែងការណ៍មួយរបស់វិមានក្រឹមឡាំងបានឲ្យដឹងថា លោក al-Assad បានជួបសន្ទនាជាមួយប្រធានាធិបតីនៃប្រទេសម្ចាស់ផ្ទះលោក Vladimir Putin សំដៅពិភាក្សាអំពីខ្លឹមសារនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យនយោបាយ ពាណិជ្ជកម្ម និងមនុស្សធម៌ ក៏ដូចជាយថាទស្សន៍ដោះស្រាយស្ថានភាពទូទៅទាំងក្នុងនិងជុំវិញប្រទេសស៊ីរី។ មេដឹកនាំរុស្ស៊ីនិងស៊ីរីទាំងពីររូបក៏បានពិភាក្សាអំពីជំហានបន្ទាប់ ដើម្បីធ្វើប្រក្រតីភាពទំនាក់ទំនងរវាងស៊ីរីនិងទួរគី ជាមួយរុស្ស៊ីដើរតួនាទីជាអន្តរការីសម្រុះសម្រួល៕