ប្រធានាធិបតីស៊ីលីវាយតំលៃខ្ពស់ចំពោះកិច្ចព្រមព្រៀង TPP


ប្រធានាធិបតីស៊ីលីវាយតំលៃខ្ពស់ចំពោះកិច្ចព្រមព្រៀង TPP - ảnh 1
ប្រធានាធិបតីស៊ីលីវាយតំលៃខ្ពស់ចំពោះកិច្ចព្រមព្រៀង TPP (Image: VNA)

(VOVworld) – នាថ្ងៃទី ១០ តុលា ប្រធានាធិបតីស៊ីលី លោកស្រី Michelle Bachelet
បានអះអាងថា៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រ​ប៉ាស៊ីហ្វិក (TPP)
គឺជាដំណើរការធ្វើសមាហរណកម្មពោរពេញទៅដោយមហិច្ឆតាដោយមានការ
ចូលរួមរបស់ប្រទេសជាសមាជិកចំនួន ១២ ប្រទេសក្នុងតំបន់ដែលមានការ
អភិវឌ្ឍន៍សេដ្ឋកិច្ចសកម្មបំផុតលើពិភពលោកក្នុងសតិវត្សទី ២១។ ថ្លែងមតិ
ជាមួយមជ្ឈដ្ឋានសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោកស្រី  Michelle
 Bachelet បានសង្កត់ធ្ងន់ថា៖ ការដែលប្រទេសស៊ីលីគឺជាសមាជិករបស់ TPP
បានបង្ហាញនូវគោលនយោបាយសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ ដ៏ស៊ី
ជម្រៅដែលប្រទេសនេះកំពុងអនុវត្តក្នុងអំឡុង ២៥ ឆ្នាំ កន្លងទៅ។ ទោះបីជា
នៅមានបញ្ហារសើបក្នុងរពេលចូលរួម TPP ដូចជា​បញ្ហាកម្មសិទ្ធឬផលតផល
ជីវសាសស្ត្រក្តីប៉ុន្តែស៊ីលីទទួលបានកិច្ចព្រមព្រៀងសមភាពដែលសមស្រប
នឹងផលប្រយោជន៍នៃប្រទេសនេះ។ តាមលោកស្រី Bachelet ថា៖ បណ្ដាអ្នក
ចរចារនិងអ្នកពិគ្រោះយោបល់ស៊ីលីបានការពារផលប្រយោជន៍ជាតិ ហើយ
 TPP នឹង បើកចេញឱកាសថ្មីជាច្រើនសំរាប់អ្នកនាំចេញដោយសារផលិតផល
របស់ស៊ីលី ជ្រៀតចូលទីផ្សារអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ