ប្រធានាធិបតីហ្វីលីពីនទៅបំពេញទស្សនកិច្ចជាផ្លូវការនៅចិន

ប្រធានាធិបតីហ្វីលីពីនទៅបំពេញទស្សនកិច្ចជាផ្លូវការនៅចិន  - ảnh 1
ប្រធានាធិបតីហ្វីលីពីនទៅបំពេញទស្សនកិច្ចជាផ្លូវការនៅចិន (VNA)


(VOVworld) - នាយប់ថ្ងៃទី ១៨ តុលា ប្រធានាធិបតីហ្វីលីពីន លោក Rodrigo
 Duterte បានអញ្ជើញទៅកាន់រដ្ឋធានីប៉េកាំង ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវ
 ការនៅចិន ក្នុងរយៈពេល ៤ ថ្ងៃ។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មានមុន
ពេល ដំណើរទស្សនកិច្ចលើកនេះ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាន
សង្កត់ ធ្ងន់ថា៖ នេះគឺជាដំណើរទស្សនកិច្ចប្រវត្តិសាស្ត្រ ហើយនឹងក្លាយទៅជា
ការចាប់ បដិសន្ធិថ្មីមួយសំរាប់ទំនាក់ទំងការទូតទ្វេភាគី។ ដំណើរទស្សនកិច្ច
របស់ប្រធានា ធិបតី  Duterte ប្រព្រឹត្តទៅក្នុងកាលៈទេសៈ ទំនាក់ទំនងរវាង
ចិននិងហ្វីលីពីន កំពុងអាក្រក់ទៅៗបន្ទាប់ពីការប្តឹងតវ៉ារបស់ម៉ានីលចំពោះ
ប៉េកាំងទាក់ទិនដល់ជំលោះអធិបតេយ្យភាពលើសមុទ្រខាងកើត។ តាមផែន
ការ ប្រធានាធិបតី Duterte នឹងជួបសន្ទនាជាមួយប្រធានរដ្ឋចិន លោក
Xi Jinping នាយករដ្ឋមន្ត្រី លោក Li Keqiang និងប្រធានរដ្ឋសភាចិន
លោក Zhang Dejiang៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ