ប្រធានាធិបតីអាមេរិកគំរាមកំហែងដកខ្លួនចេញពីអង្គការពាណិជ្ជកម្មពិភពលោក

(VOVWORLD) -ម្ចាស់សេតវិមានធ្លាប់បានគំរាមដកខ្លួនចេញពី WTO ដោយរិះគន់អង្គការនេះបានប្រព្រឹត្តិអយុត្តិធម៌ជាមួយអាមេរិក ព្រមទាំងអះអាងថាទីក្រុងវ៉ាស៊ីនតោនមិនចាំបាច់គោរពតាមគោលការណ៍របស់អង្គការពាណិជ្ជកម្មអន្តរជាតិ។
ប្រធានាធិបតីអាមេរិកគំរាមកំហែងដកខ្លួនចេញពីអង្គការពាណិជ្ជកម្មពិភពលោក - ảnh 1 ប្រធានាធិបតីអាមេរិក លោក Donald Trump (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាថ្ងៃទី ១៣ ខែសីហា ប្រធានាធិបតីអាមេរិក លោក Donald Trump បាន គំរាម ដកប្រទេសខ្លួនចេញពីអង្គការពាណិជ្ជកម្មពិភពលោក (WTO) ប្រសិនបើអង្គការនេះមិនបានធ្វើវិសោធនកម្មលើមាត្រាមួយចំនួន ដែលលោកគិតថាវាបានផ្ដល់ផលប្រយោជន៍ដល់ចិន។ លោក Trump បានលើកឡើងអំណះអំណាងថា ក្នុងរយៈពេលច្រើនឆ្នាំកន្លងទៅ អាមេរិកបានខាតបង់ជាច្រើន ព្រមទាំងបង្ហាញនូវការប្តេជ្ញាចិត្តរបស់ខ្លួនថា មិនអនុញ្ញាតឱ្យស្ថានភាពនេះកើតមានឡើងតទៅទៀតឡើយ។

មុននេះ ម្ចាស់សេតវិមានធ្លាប់បានគំរាមដកខ្លួនចេញពី WTO ដោយរិះគន់អង្គការនេះបានប្រព្រឹត្តិអយុត្តិធម៌ជាមួយអាមេរិក ព្រមទាំងអះអាងថាទីក្រុងវ៉ាស៊ីនតោនមិនចាំបាច់គោរពតាមគោលការណ៍របស់អង្គការពាណិជ្ជកម្មអន្តរជាតិនោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ