ប្រធានាធិបតីអាមេរិកចោទប្រកាន់អ៊ីរ៉ង់មិនប្រតិបត្តិតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

(VOVWORLD) - នាថ្ងៃទី ១០ សីហា ប្រធានាធិបតីអាមេរិក លោក Donald Trump បានចោទប្រកាន់អ៊ីរ៉ង់មិនរក្សាស្មារតីនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែល Tehran ទទួលបានជាមួយបណ្ដាមហាអំណាចពិភពលោកនាឆ្នាំ ២០១៥ ព្រមទាំង អះអាងទៀតថា៖ នេះគឺជាកិច្ចព្រមព្រៀងអាក្រក់។ 
ប្រធានាធិបតីអាមេរិកចោទប្រកាន់អ៊ីរ៉ង់មិនប្រតិបត្តិតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ - ảnh 1 ប្រធានាធិបតីអាមេរិកចោទប្រកាន់អ៊ីរ៉ង់មិនប្រតិបត្តិតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

(VOVworld) – នាថ្ងៃទី ១០ សីហា ប្រធានាធិបតីអាមេរិក លោក Donald Trump បានចោទប្រកាន់អ៊ីរ៉ង់មិនរក្សាស្មារតីនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែល Tehran ទទួលបានជាមួយបណ្ដាមហាអំណាចពិភពលោកនាឆ្នាំ ២០១៥ ព្រមទាំង អះអាងទៀតថា៖ នេះគឺជាកិច្ចព្រមព្រៀងអាក្រក់។ ថ្លែងមតិនៅរដ្ឋ New Jersey (អាមេរិក) ប្រធានាធិបតី Trump  បានចាប់បង្ខំដកយកវិញកិច្ចសន្យាក្នុងយុទ្ធនា ការស្វែងរកសម្លេងគាំទ្ររបស់ខ្លួនក្នុងការដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊េរ ជាមួយអ៊ីរ៉ង់ ឬ ហៅថា ផែនការមេលើគ្រប់ជ្រុងជ្រោយ (JPCOA)។ លោកបានវាយតំលៃថា៖ នេះគឺជាកិច្ចព្រមព្រៀងអាក្រក់បំផុតពីមុនមក ព្រមទាំង ចោទប្រកាន់អ៊ីរ៉ង់បន្តគាំទ្រកំលាំងជ្រុលនិយមនៅមជ្ឈឹមបូព៌ារ។ ទាក់ទិនដល់ ស្ថានភាពអាប់ហ្គានីស្ថាន ប្រធានាធិបតី Trump នឹងប្រកាសឆាប់បំផុតផែនការ មូលដ្ឋានសឹករបស់កងទ័ពអាមេរិកប្រចាំនៅប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ