ប្រធានាធិបតីអាមេរិកចាប់ផ្តើមដំណើរទស្សនកិច្ចនៅទ្វីបអាហ្វ្រិក
(VOVworld) – នរសៀលថ្ងៃទី ២៦ មិថុនា ប្រធានាធិបតីអាមេរិក លោក Barack Obama បានចាកចេញពីរដ្ឋធានី វ៉ាស៊ីនតោន និងចាប់ផ្តើមដំណើរទស្សនកិច្ចជា ផ្លូវការក្នុងរយៈ
ពេល ៨ ថ្ងៃនៅទ្វីបអាហ្វ្រិក។ អនុទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Ben Rohdes បាន
ឲ្យដឹងថា៖ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី Obama សម្តែងនូវទស្សនៈវិស័យរបស់
អាមេរិកអំពី ទ្វីបអាហ្វិ្រកកំពុងក្លាយទៅជាតំបន់សំខាន់មួយក្នុងចំណោមតំបន់សំខាន់
បំផុតលើសកលលោក។ អាមេរិកនឹងបង្កើនការជ្រៀតជ្រែករបស់ខ្លួនយ៉ាងខ្លាំងនៅទី
នេះនាពេលខាងមុខ។ លេខាធិការសារព័ត៌មានវិមានស លោក Jey Carney ឲ្យដឹងថា៖
ចាប់ពីថ្ងៃទី ២៦ មិថុនា ដល់ថ្ងៃទី ៣ កក្កដា ប្រធានាធិបតី Obama នឹងទៅដំណើរទស្សន
កិច្ច នៅ Senegal អាហ្វ្រិកខាងត្បូងនិង Tanzarnia។ ខ្លឹមសារនៃបណ្ដាការចរចាររវាង
ប្រធានាធិបតី Obama ជាមួយថ្នាក់ដឹកនាំនៃបណ្ដាប្រទេសពោលខាងលើនឹងប្រមូលផ្តុំទៅ
លើការសាកល្បងក្នុងការជំរុញទំនាក់ទំនងរវាងអាមេរិកនិងបណ្ដា ប្រទេសអាហ្វ្រិក ក៏
ដូចជា ការជួយឧបត្ថម្ភអភិវឌ្ឍន៍សេដ្ឋកិច្ច វិនិយោគ សន្តិសុខ ស្បៀងអាហារនិងកាត់
បន្ថយភាពក្រីក្រ ។ល។៕
|
ប្រធានាធិបតីអាមេរិក លោក Barack Obama ចាប់ផ្តើមដំណើរទស្សនកិច្ចជា ផ្លូវការក្នុងរយៈពេល ៨ ថ្ងៃនៅទ្វីបអាហ្វ្រិក។ (Image: Vietnamplus+) |