ប្រធានាធិបតីអាមេរិកចុះហត្ថលេខាលើច្បាប់ចរចារលឿន


ប្រធានាធិបតីអាមេរិកចុះហត្ថលេខាលើច្បាប់ចរចារលឿន - ảnh 1
ប្រធានាធិបតីអាមេរិកចុះហត្ថលេខាលើច្បាប់ចរចារលឿន (Image: VNA)

(VOVworld) – នាថ្ងៃទី ២៩ មិថុនា ប្រធានាធិបតីអាមេរិក លោក Barack Obama បានចុះហត្ថលេខាលើច្បាប់ជំរុញពាណិជ្ជកម្ម (TPA) ឬហៅថា៖ ច្បាប់ចរចារ លឿនដែលត្រូវបានរដ្ឋសភាអាមេរិកអនុម័តនាសប្តាហ៍មុន។ ថ្លែងមតិជាមួយ មជ្ឈដ្ឋានអ្នកសារព័ត៌មាន ប្រធានាធិបតី  Barack Obama បានឲ្យដឹងថា៖ TPA នឹងរួមចំណែកដាស់តឿនដំណើរការចរចារស្តីពីកិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វិក
(TPP) ជាមួយប្រទេសដៃគូចំនួន ១១។ ប៉ុន្តែ តាមការវាយតំលៃរបស់លោក
Obama ទោះបីជាមាន TPA ក្តី ប៉ុន្តែ TPP មិនអាចបញ្ចប់បានឆាប់រហ័សឡើយ ដោយសារនៅមានការចរចារជួបការលំបាកមួយចំនួនទៀត។ លោក Obama
ចាត់ទុកថែមទៀត ថា៖ TPA ចូលជាធរមានក៏មិនមែនមានន័យថា៖ ការជជែក
វែកញែកអំពីសិទ្ធិពិសេសនេះឡើយហើយអ្នកនិតិបញ្ញត្តិក៏ដូចជាប្រជាពលរដ្ឋ អាមេរិកនៅអាចពិនិត្យមើល TPP មុនពេលដំណើរការចរចារអំពីកិច្ចព្រមព្រៀង
នេះ។

TPA មានសុពលភាពដល់ឆ្នាំ ២០២១ ដែលអនុញ្ញត្តិឲ្យប្រធានាធិបតី Obama និងប្រធានាធិបតីជាបន្តមានសិទ្ធិពេញលេញដំណើរការចរចារកិច្ចព្រមព្រៀង
ពាណិជ្ចកម្មជាមួយដៃគូនៅខាងក្រៅ។ ប្រការនេះត្រូវបានចាត់ទុកជាជ័យជំនះ
ដ៏ធំធេងរបស់រដ្ឋអំណាចប្រធានាធិបតី Obama។ ការអនុម័តលើ TPA នឹងរួម ចំណែកបំភ្លឺការសង្ស័យរបស់ប្រទេសដៃគូចំនួន ១១ ដែលកំពុងចរចារ TPP
ជាមួយអាមេរិក។ ការសម្រេចការចរចារនិងចុះហត្ថលេខាលើ TPA គឺជា
អទិភាព មួយក្នុងចំណោមអទិភាពជួរមុខរបស់លោក Obama មុនពេលចាក
ចេញពី សេតវមាននាឆ្នាំ ២០១៧ ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ