ប្រធានាធិបតីអាមេរិកឆ្លើយសំភាសស្តីពីសាលក្រមរបស់ PCA ទាក់ទិនដល់បញ្ហានៅសមុទ្រខាងកើត


ប្រធានាធិបតីអាមេរិកឆ្លើយសំភាសស្តីពីសាលក្រមរបស់ PCA ទាក់ទិនដល់បញ្ហានៅសមុទ្រខាងកើត - ảnh 1
ប្រធានាធិបតីអាមេរិកឆ្លើយសំភាសស្តីពីសាលក្រមរបស់ PCA ទាក់ទិនដល់បញ្ហានៅសមុទ្រខាងកើត (VNA)

(VOVworld) – នាថ្ងៃទី ១ សីហា ឆ្លើយសម្ភាសកាសែតសង្ហបុរី​ “Strait Times”
ស្តីពីការប្តឹងតវ៉ានៅសមុទ្រខាងកើត ប្រធានាធិបតីអាមេរិក លោក Barack
Obama បានឲ្យដឹងថា៖ ហ្វីលីពីនបានអនុវត្តការខំប្រឹងប្រែងស្របច្បាប់និង
សន្តិភាពដើម្បីដោះស្រាយជំលោះលើវិស័យនាវាចរណ៍ជាមួយចិនតាមរយៈ
តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍អន្តរជាតិ  (PCA) នៅក្រុងឡាអេរ ប្រទេស
ហូឡង់។ តាមលោក Obama ថា៖ សាលក្រមរបស់តុលាកាបាននាំចេញ
សេចក្តីសម្រេចដ៏ ច្បាស់លាស់និងមានចរិតលក្ខណៈចាប់បង្ខំខាងគតិយុត្ត
ចំពោះកាទាមទាខាង នាវាចរណ៍ទាក់ទិនទាំងជាមួយចិននិងហ្វីលីពីននៅ
សមុទ្រខាងកើត។ ដោយហេតុនេះសាលក្រមនេះត្រូវគោរពនិងប្រតិបត្តិ។
ប្រធានាធិបតី  Obama បានអះអាងថា៖ ទង្វើរបស់អាមេរិកជានិច្ចកាល
ស្របច្បាប់អន្តរជាតិ ហើយការចូលរួមរបស់អាមេរិកនៅអាស៊ីមិនតម្រង់
ទៅលើប្រទេសជាក់ស្តែងណាមួយឡើយ។ អាមេរិកនឹងបន្តដាស់តឿនចិន
និងប្រទេសនានាប្រតិបត្តិតាមច្បាប់អន្តរជាតិ រួមមានបញ្ហាសមុទ្រខាង
កើតហើយនេះមិនមែនជាបញ្ហាដែលអាចជ្រើសរើសបានឡើយទេ។
ការគោរពច្បាប់គឺផលប្រយោជន៍របស់អាមេរិកចិននិងពិភពលោកទាំង
មូលជាគ្រិះស្ថានស្ថិរភាពក្នុងតំបន់ដែលធានាភាពសម្បូររុងរឿងនិងការ
អភិវឌ្ឍន៍សំរាប់ប្រទេសទាំងឡាយក្នុងតំបន់​រួមមានចិន ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ