ប្រធានាធិបតីអាមេរិកជឿជាក់ថាកិច្ចព្រមព្រៀង TPP នឹងត្រូវបានរដ្ឋសភាអនុម័តយ៉ាងឆាប់រហ័ស

ប្រធានាធិបតីអាមេរិកជឿជាក់ថាកិច្ចព្រមព្រៀង TPP នឹងត្រូវបានរដ្ឋសភាអនុម័តយ៉ាងឆាប់រហ័ស - ảnh 1
ប្រធានាធិបតីអាមេរិកលោក Barack Obama (រូបថត៖AFP)

(VOVworld) - ប្រធានាធិបតីអាមេរិកលោក Barack Obama នាថ្ងៃទី២២ កុម្ភៈ បាន
សំដែងជំនឿជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រ ប៉ាស៊ីហ្វិក 
(TPP) ដែលលោកបានចុះហត្ថលេខាជាមួយប្រទេសអាស៊ីមួយចំនួន នឹងត្រូវបាន
រដ្ឋសភាអាមេរិកគាំទ្រនិងអនុម័ត។លោក Obama បានឲ្យដឹងថា ការអនុម័តលើ
TPP នឹងផ្អែកទៅលើសម្លេងរបស់សមាជិកសភាគាំទ្រកិច្ចព្រមព្រៀងនេះនៃគណៈ
បក្សទាំងពីរគឺគណៈបក្សប្រជាធិបតេយ្យនិងគណៈបក្សសាធារណៈរដ្ឋ ដែលបាន
គាំទ្រការបង្កើតទីផ្សារពាណិជ្ជកម្មសេរីតាំងពីមុនមក។ មជ្ឈដ្ឋានអ្នកវិភាគចាត់ទុក
ថា ការជំរុញអនុម័តលើ TPP នឹងជាសមិទ្ធិមួយមាន លក្ខណៈកេរ្តិ៍ដំណែលក្នុងឆ្នាំ
ចុងក្រោយនៃអាណត្តិរបស់លោក Obama។ប៉ុន្តែ តាមការព្យាករណ៍ថា កិច្ចព្រម
ព្រៀង TPP ដែលបានបង្កការខ្វែងគំនិតយ៉ាង ជ្រាលជ្រៅនៅរដ្ឋសភាមុននេះ នឹង
ជួបការលំបាកជាច្រើននៅអាមេរិកដោយ សារអត្រាអ្នកប្រឆាំងជំទាស់នៅតែខ្ពស់
ព្រមទាំងអ្នកគាំទ្រចង់ពន្យារពេលនៃការ អនុម័ត ជាពិសេសក្នុងកាលៈទេសៈដែល
ការប្រណាំងដណ្ដើមសំបុត្រឈរឈ្មោះ ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក
កំពុងឈានចូលដំណាក់កាលតានតឹងបំផុត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ