ប្រធានាធិបតីអាមេរិកជាប់ឆ្នោត J. Biden និងប្រធានាធិបតីម៉ិចស៊ីកូបានសន្យាធ្វើសហប្រតិបត្តិការក្នុងបញ្ហាអន្តោប្រវេសន៍

(VOVWORLD) - នាថ្ងៃទី ១៩ ខែធ្នូ ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Joe Biden និងប្រធានាធិបតីម៉ិកស៊ិកលោក Andres Manuel Lopez Obrador បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយគ្នា ដែលក្នុងនោះភាគីទាំងពីរបានសន្យាសហការគ្នាក្នុងការដោះស្រាយជនចំណាកស្រុកមកពីអាមេរិកកណ្តាលនិងភាគខាងត្បូងម៉ិចស៊ិកូ។
ប្រធានាធិបតីអាមេរិកជាប់ឆ្នោត J. Biden និងប្រធានាធិបតីម៉ិចស៊ីកូបានសន្យាធ្វើសហប្រតិបត្តិការក្នុងបញ្ហាអន្តោប្រវេសន៍ - ảnh 1 ប្រធានាធិបតីអាមេរិកជាប់ឆ្នោត Joe Biden  (រូបថត៖ AFP/TTXVN)

ភាគីទាំងពីរបានពិភាក្សាគ្នាអំពីរបៀបសម្របសម្រួលការដាក់ចេញនូវវិធីសាស្រ្តថ្មីក្នុងការធ្វើចំណាកស្រុកដើម្បីបើកឱកាសកាន់តែច្រើននិងធានាសន្តិសុខនៅក្នុងតំបន់។ ប្រធានាធិបតីជាប់ឆ្នោត Joe Biden បានសន្យាថានឹងកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់និងព្រំដែនពង្រឹងសមត្ថភាពដើម្បីណែនាំវិធីសាស្រ្តមនុស្សធម៌និងរបៀបរៀបរយដល់ជនចំណាកស្រុកដោយឈរលើមូលដ្ឋានគោរពបទបញ្ជាជាតិព្រមទាំងពិនិត្យឡើងវិញនូវកម្មវិធីសុំសិទ្ធិជ្រកកោន។

ក្រៅពីនេះលោកក៏បានសង្កត់ធ្ងន់ពីសារសំខាន់នៃការស្តារកិច្ចសហប្រតិបត្តិការរបស់សហរដ្ឋអាមេរិកឡើងវិញ។ បន្ទាប់ពីការការធ្វើសន្ទនាតាមទូរស័ព្ទ នៅលើបណ្តាញសង្គម Twitter ប្រធានាធិបតីអូបេដឌ័របានឲ្យដឹងថាភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងកិច្ចសហប្រតិបត្តិការ ដើម្បីភាពរុងរឿងរបស់ប្រជាជននិងប្រទេសទាំងពីរ។ រដ្ឋមន្រ្តីក្រសួងការបរទេសម៉ិកស៊ិក លោក Marcelo Ebrard មានការវាយតម្លៃប្រកបដោយសុទិដ្ឋិនិយមថាសហរដ្ឋអាមេរិកនិងម៉ិកស៊ិកនឹងមានកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយហើយមេដឹកនាំនៃប្រទេសទាំងពីរនឹងរក្សានូវទំនាក់ទំនងល្អមួយនាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ