ប្រធានាធិបតីអាមេរិកជួបប្រាស្រ័យជាមួយសហគមន៍អាជីវកម្មក្មេងនៅទីក្រុងហូជីមិញ

ប្រធានាធិបតីអាមេរិកជួបប្រាស្រ័យជាមួយសហគមន៍អាជីវកម្មក្មេងនៅទីក្រុងហូជីមិញ - ảnh 1
ប្រធានាធិបតីអាមេរិកជួបប្រាស្រ័យជាមួយសហគមន៍អាជីវកម្មក្មេងនៅទីក្រុងហូជីមិញ


(VOVworld)-បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម នារសៀលថ្ងៃទី២៤
ឧសភា បន្ទាប់ពីទស្សនាវត្ត Phuoc Hai មក ប្រធានាធិបតីអាមេរិក លោក Barack
Obama បានអញ្ជើញជួបប្រាស្រ័យជាមួយសហគមន៍អាជីវកម្មក្មេងវៀតណាម
នៅទីក្រុងហូជីមិញ។ នៅទីនេះ​លោក Obama បានសង្កត់ធ្ងន់ទៅលើស្មារតីចាប់
ផ្តើមអាជីព។

        លោក Barack Obama បានសង្កត់ធ្ងន់ថា វៀតណាមគប្បីផ្តោតការយកចិត្ត ទុកដាក់ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP)
ដោយសារ TPPនេះនឹងនាំប្រទេសនានាខិតមកជិតជាមួយគ្នា និងបង្កើនសមត្ថ​ភាពអភិវឌ្ឍន៍សេដ្ឋកិច្ចនៅវៀតណាម។ លោក Obama អះអាងថា អាមេរិកជឿ ជាក់ទៅលើអាជីវកវ័យក្មេងវៀតណាមហើយនឹងខិតខំប្រឹងប្រែងវិនិយោគចូល ក្នុងជោគជ័យរបស់ពួកគេ។ ជាទីបំផុត លោក​ Obama  បានចាត់ទុកថា កត្តា
មនុស្ស ជាគ្រឹះស្ថានសំខាន់បំផុត។​ហើយវប្បធម៌ធ្វើអាជីវកម្មនៅវៀតណាម
កំពុងមានការ រីកចំរើន ដូច្នេះត្រូវបង្កើនសមត្ថភាពអប់រំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ