ប្រធានាធិបតីអាមេរិកជំរុញសន្និសីទអន្តរជាតិស្តីពីជំងឺកូវីដ១៩
(VOVWORLD) - នៅក្នុងសម័យប្រជុំនេះ លោក Biden បានស្នើឱ្យរៀបចំកិច្ចប្រជុំកំពូលអន្តរជាតិមួយ ដែលផ្តោតលើការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ-១៩ និងបញ្ហាចាក់វ៉ាក់សាំងជាសកល។
នៅថ្ងៃទី ១៣ ខែកញ្ញា សេតវិមានបានឲ្យដឹងថាប្រធានាធិបតីអាមេរិកលោក Joe Biden នឹងអញ្ជើញមកដល់ទីក្រុងញូវយ៉កនៅថ្ងៃទី ២១ ខែកញ្ញាដើម្បីថ្លែងមតិនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦។ នៅក្នុងសម័យប្រជុំនេះ លោក Biden បានស្នើឱ្យរៀបចំកិច្ចប្រជុំកំពូលអន្តរជាតិមួយ ដែលផ្តោតលើការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ-១៩ និងបញ្ហាចាក់វ៉ាក់សាំងជាសកល។ ប្រធានាធិបតីលោក Biden នឹងអំពាវនាវដល់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនិងអង្គការអន្តរជាតិ មេដឹកនាំពាណិជ្ជកម្មអង្គការមនុស្សធម៌និងអង្គការក្រៅដ្ឋាភិបាល ដើម្បីប្តេជ្ញាជាមួយគ្នាអំពីការបញ្ចប់ជំងឺរាតត្បាតកូវីដ១៩៕