ប្រធានាធិបតីអាមេរិកដែលកំពុងកាន់អំណាចបំពេញទស្សនកិច្ចនៅប៉ាពួញូហ្គីណេជាលើកដំបូងក្នុងរយៈពេលមួយសតវត្សកន្លងទៅ

(VOVWORLD) - លោកប្រធានាធិបតី Joe Biden គ្រោងនឹងបង្អង់ដំណើរនៅរដ្ឋធានី Port Moresby ប្រទេសប៉ាពួញូហ្គីណេ ក្នុងដំណើរទៅកាន់ប្រទេសជប៉ុន ដើម្បីចូលរួមកិច្ច ប្រជុំកំពូល G7 និងទៅកាន់ប្រទេសអូស្ត្រាលី ដើម្បីចូលរួមកិច្ចប្រជុំកំពូលក្រុមចតុ កោណសន្តិសុខ ដែលរួមមានឥណ្ឌា ជប៉ុន អូស្ត្រាលី និងសហរដ្ឋអាមេរិក។ 

នាថ្ងៃទី ២៧ មេសា រដ្ឋមន្ត្រីការបរទេសប៉ាពួញូហ្គីណេ លោក Justin Tkatchenko បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Joe Biden នឹងអញ្ជើញមក បំពេញទស្សនកិច្ចនៅប្រទេសនេះនាខែឧសភាខាងមុខ។ នេះនឹងជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីអាមេរិកដែលកំពុងកាន់អំណាចទៅកាន់ប៉ាពួញូហ្គីណេក្នុងរយៈពេលយ៉ាងហោចណាស់មួយសតវត្សរ៍កន្លងទៅ។
លោកប្រធានាធិបតី Joe Biden គ្រោងនឹងបង្អង់ដំណើរនៅរដ្ឋធានី Port Moresby ប្រទេសប៉ាពួញូហ្គីណេ ក្នុងដំណើរទៅកាន់ប្រទេសជប៉ុន ដើម្បីចូលរួមកិច្ច ប្រជុំកំពូល G7 និងទៅកាន់ប្រទេសអូស្ត្រាលី ដើម្បីចូលរួមកិច្ចប្រជុំកំពូលក្រុមចតុ កោណសន្តិសុខ ដែលរួមមានឥណ្ឌា ជប៉ុន អូស្ត្រាលី និងសហរដ្ឋអាមេរិក។ លោក ប្រធានាធិបតី Joe Biden នឹងមកដល់ ប៉ាពួញូហ្គីណេនៅថ្ងៃទី ២២ ឧសភា ហើយស្នាក់ នៅប្រទេសនេះរយៈពេល ៣ ម៉ោង ដោយធ្វើការពិភាក្សាជាមួយថ្នាក់ដឹកនាំប៉ាពួញូហ្គីណេអំពីសេដ្ឋកិច្ច សន្តិសុខ និងការប្រែប្រួលអាកាសធាតុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ