ប្រធានាធិបតីអាមេរិកបានគំរាមកំហែងដំឡើងពន្ធលើការនាំចូលទំនិញពីប្រទេសចិ​ន

(VOVWORLD) - ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ បានគំរាមកំហែងដំឡើងពន្ធលើការនាំចូលទំនិញពីប្រទេសចិនកាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ប្រសិនបើមិនសម្រេចបាននូវកិច្ចព្រមព្រៀងណាមួយដើម្បីបញ្ចប់សង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំង ២ នេះនៅលើពិភពលោក ដែលធ្លាប់បានបណ្តាលឱ្យទីផ្សារនិងកំណើនសេដ្ឋកិច្ចពិភពលោករងការខួចខាតយ៉ាងធ្ងន់ធ្ងរនោះដែរ។
ប្រធានាធិបតីអាមេរិកបានគំរាមកំហែងដំឡើងពន្ធលើការនាំចូលទំនិញពីប្រទេសចិ​ន - ảnh 1 ប្រធានាធិបតីអាមេរិកបានគំរាមកំហែងម្តងទៀតក្នុងការដំឡើងពន្ធលើការនាំចូលទំនិញពីប្រទេសចិន (រូបថត៖ vov.vn)

ថ្លែងនៅក្នុងសម័យប្រជុំនៃគណៈរដ្ឋមន្រ្តី ដែលធ្វើឡើងនៅសេតវិមានប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានសង្កត់ធ្ងន់ថា ប្រសិនបើសហរដ្ឋអាមេរិកមិនសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយជាមួយចិននោះទេលោកនឹងដំឡើងពន្ធឡើងខ្ពស់ជាងទៀតឡើយ។ លោកបានមានប្រសាសន៍ថា៖

«ចិននឹងត្រូវអនុវត្តកិច្ចព្រមព្រៀងមួយដែលខ្ញុំចូលចិត្ត។ ប្រសិនបើពួកគេមិនបានធ្វើដូច្នេះទេ គឺគ្មានបញ្ហានោះឡើ។ ខ្ញុំពិតជាសប្បាយរីករាយណាស់ជាមួយប្រទេសចិនឥឡូវនេះ។ គេកំពុងបង់លុយឱ្យយើងរាប់ពាន់លានដុល្លារអាមេរិក។ យើងនឹងមានទឹកប្រាក់ជាង ១០០ ពាន់លានដុល្លារអាមេរិកនាពេលខាងមុខនេះដោយមិនយូរនោះឡើយ។»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ