ប្រធានាធិបតីអាមេរិកបានចេញបទបញ្ជាប្រតិបត្តិដោយអនុញ្ញត្តបញ្ចេញឯកសារសម្ងាត់អំពីព្រឹត្តិការណ៍ ១១កញ្ញា

(VOVWORLD) - តំណាងក្រុមគ្រួសារជនរងគ្រោះ ថ្ងៃ ១១ កញ្ញា បានកោតសរសើរចំពោះបទបញ្ជាប្រតិបត្តិនេះនិងបានសម្តែងក្តីសង្ឃឹម ថា រដ្ឋាភិបាលនឹងធានានូវយុត្តិធម៌សម្រាប់អ្នកដែលបានបាត់បង់ជីវិត ក៏ដូចជាក្នុងជំនះរាល់ខូចខាតដ៏ធំនេះ

នៅថ្ងៃទី ៤ ខែកញ្ញា ប្រធានាធិបតីអាមេរិកលោក Joe Biden បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ បញ្ជាឲ្យក្រសួងយុត្តិធម៌និងទីភ្នាក់ងារមួយចំនួនទៀតដើម្បីពិនិត្យមើលនិងបញ្ចេញឯកសារមួយចំនួនដែលទាក់ទងនឹងការស៊ើបអង្កេតរបស់ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) ចំពោះការវាយប្រហារភេរវកម្ម លើ សហរដ្ឋអាមេរិកនៅថ្ងៃទី ១១ កញ្ញា កាលពីមុននេះ ២០ ឆ្នាំ។ ថ្លែងបន្ទាប់ពីចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ លោកប្រធានាធិបតី Joe Biden បានសន្យាថា ដំណើរការបញ្ចេញឯកសារសម្ងាត់នឹងត្រូវធ្វើឡើងតាមរបៀបដែលគោរពគ្រួសារជនរងគ្រោះ ដើម្បីសម្រាលទុក្ខដល់គ្រួសារបន្ទាប់ពីអស់ជាច្រើនឆ្នាំនៃការចង់បានព័ត៌មានបន្ថែមអំពីព្រឹត្តិការណ៍សោកសៅនេះ។ តំណាងក្រុមគ្រួសារជនរងគ្រោះ ថ្ងៃ ១១ កញ្ញា បានកោតសរសើរចំពោះបទបញ្ជាប្រតិបត្តិនេះនិងបានសម្តែងក្តីសង្ឃឹមថា រដ្ឋាភិបាលនឹងធានានូវយុត្តិធម៌សម្រាប់អ្នកដែលបានបាត់បង់ជីវិត ក៏ដូចជាក្នុងជំនះរាល់ខូចខាតដ៏ធំនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ