ប្រធានាធិបតីអាមេរិកបានអញ្ជើញថ្នាក់ដឹកនាំកូរ៉េខាងជើងទៅកាន់តំបន់គ្មានយោធានៅកូរ៉េខាងត្បូង

(VOVWORLD) - នាថ្ងៃទី ២៩ ខែមិថុនា ប្រធានាធិបតីអាមេរិកលោក Donald Trump បានឲ្យដឹងថា លោកមានបំណងចង់ជួបជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុននៅក្នុងតំបន់គ្មានយោធា (DMZ) នៅតាមព្រំដែនអន្តរកូរ៉េ។
ប្រធានាធិបតីអាមេរិកបានអញ្ជើញថ្នាក់ដឹកនាំកូរ៉េខាងជើងទៅកាន់តំបន់គ្មានយោធានៅកូរ៉េខាងត្បូង - ảnh 1 ប្រធានាធិបតីអាមេរិកលោក Donald Trump

នៅលើបណ្តាញសង្គម Twitter លោក Trump បានសរសេរថា "បន្ទាប់ពីជំនួបដ៏សំខាន់មួយចំនួន ក្នុងនោះមានជំនួបជាមួយប្រធានាធិបតីចិន ខ្ញុំនឹងចាកចេញពីប្រទេសជប៉ុន ដើម្បីទៅកាន់ប្រទេសកូរ៉េខាងត្បូងរួមជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jea -In )។ ខណៈពេលដែលនៅទីនោះ ប្រសិនបើថ្នាក់ដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនបានអានសេចក្ដីជូនដំណឹងនេះ ខ្ញុំសង្ឃឹមថានឹងជួបគ្នានៅតំបន់គ្មានយោធាដែលដស្ថិតនៅតាមព្រំដែនរវាងប្រទេសទាំងពីរ ដើម្បីចាប់ដៃគ្នានិងជំរាបសួរគ្នាផងដែរ"។ សំណើរដោយចៃដន្យនេះបានធ្វើឡើងនៅពេលដែលដំណើរការនៃការចរចាស្តីពីការរំលាយអាវុធនុយក្លេអ៊ែររវាងអាមេរិកនិងកូរ៉េខាងជើងត្រូវបានជាប់គាំង។ ចាប់តាំងពីកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងលើកទី ២ ត្រូវបានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀងណាមួយ ដោយសារតែការខ្វែងគំនិតក្នុងទស្សនទាននៃការរំលាយអាវុធនុយក្លេអ៊ែរ ក៏ដូចជាការលុបចោលរាល់វិធានការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង ហើយពីពេលនេះតទៅគ្មានទង្វើរណាមួយ ដែលបញ្ជាក់ថាភាគីទាំងពីរត្រៀមខ្លួនដើម្បីត្រលប់មកការចរចាគ្នានោះឡើយ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ