ប្រធានាធិបតីអាមេរិកបានអះអាងថា ពេលវេលាដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ ជាមួយប្រទេសចិនគឺខិតជិតមកដល់ហើយ

(VOVWORLD) - ប្រធានាធិបតីអាមេរិកបានអះអាងថា ពេលវេលាដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ ជាមួយប្រទេសចិនគឺខិតជិតមកដល់ហើយ។  នេះគឺជាសេចក្តីប្រកាសថ្មីៗបំផុតរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ (Donald Trump) លើបញ្ហានេះ។
ប្រធានាធិបតីអាមេរិកបានអះអាងថា ពេលវេលាដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ ជាមួយប្រទេសចិនគឺខិតជិតមកដល់ហើយ - ảnh 1 ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ (Donald Trump)  (រុបថត៖ AFP/TTXVN)

ថ្លែងមតិនៅក្នុងព្រឹត្តិការណ៍ Turning Point USA ដែលប្រព្រឹត្តទៅនៅរដ្ឋ      Florida កាលពីថ្ងៃទី ២១ ខែធ្នូ លោក Trump បានលើកច្បាស់ថាថាមន្រ្តីនៃប្រទេសទាំងពីរ ទើបតែ «ទទួលបានរបត់ថ្មី» នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មហើយនឹងចុះហត្ថលេខាជាមួយគ្នាក្នុងរយៈពេលវេលា "ដ៏ខ្លីណាស់" ។

មុននេះ នាថ្ងៃទី ១៩ ខែធ្នូ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអាមេរិកលោក  Steven Mnuchin បានប្រកាសថា សហរដ្ឋអាមេរិកនិងចិននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ នៅដើមខែមករាឆ្នាំ ២០២០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ