ប្រធានាធិបតីអាមេរិកប្រកាសវាយពន្ធលើផលិតផលដែលនាំចូលពីសហភាពអឺរ៉ុប (EU)

(VOVWORLD) - ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃទី ៩ ខែមេសា បានប្រសាសន៍ថា ទីក្រុងវ៉ាស៊ីនតោននឹងវាយពន្ធលើផលិតផលដែលនាំចូលពីសហភាពអឺរ៉ុប (EU) ដោយមានទឹកប្រាក់សរុប ១១ ពាន់លានដុល្លារអាមេរិក។
ប្រធានាធិបតីអាមេរិកប្រកាសវាយពន្ធលើផលិតផលដែលនាំចូលពីសហភាពអឺរ៉ុប (EU) - ảnh 1 ប្រធានាធិបតីអាមេរិក លោក Donald Trump 

ក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គម Twitter លោក Donald Trump បានសង្កត់ធ្ងន់ថា អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានរកឃើញសហភាពអឺរ៉ុបជួយឧបត្ថម្ភដល់សម្ព័ន្ធក្រុមហ៊ុនផលិតយន្តហោះ Airbus ដែលធ្វើឱ្យការប៉ះពាល់អវិជ្ជមានដល់សហរដ្ឋអាមេរិក។ ហេតុដូច្នេះហើយ អាមេរិកនឹងវាយពន្ធលើផលិតផលដែលនាំចូលពី EU ដោយមានទឹកប្រាក់ឡើងដល់ ១១ ពាន់លានដុល្លារអាមេរិកផងដែរ។ គួរបញ្ជាក់ផងដែរថា លោក Donald Trump បាននាំចេញសេចក្តីប្រកាសនេះក្នុងរយៈពេលត្រឹមតែមួយថ្ងៃបន្ទាប់ពីខុទ្ទកាល័យពាណិជ្ជកម្មអាមេរិក (USTR) បានប្រកាសបញ្ជីទំនិញរបស់អឺរ៉ុបដែលត្រូវបានវាយពន្ធបន្ថែមផងដែរ។ តំណាងពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer បានអះអាងថាគោលដៅរបស់អាមេរិកគឺសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងមួយជាមួយ EU សំដៅបញ្ចប់ការផ្តល់ជំនួយឧបត្ថម្ភខុសច្បាប់របស់អង្គការសហប្រជាជាតិសម្រាប់យន្តហោះស៊ីវិលខ្នាតធំ។ ប្រធាន USTR បានឲ្យដឹងថា អាមេរិកនឹងដកការវាយពន្ធបន្ថែមនេះនៅពេលដែល EU បញ្ចប់ការជួយឧបត្ថម្ភទាំងនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ