ប្រធានាធិបតីអាមេរិកផ្តល់យោបល់ធ្វើជាអជ្ញាកណ្ដាលក្នុងការដោះស្រាយភាពតានតឹងការទូតនៅតំបន់ឈូងសមុទ្រពែក្យ

(VOVWORLD) - នាថ្ងៃទី ៧ កញ្ញា ប្រធានាធិបតីអាមេរិក លោក Donald Trump បានលើកសំណើរធ្វើជាអាជ្ញាកណ្ដាលដើម្បីសម្របសម្រួលវិបត្តិការទូតនៅ តំបន់ឈូងសមុទ្រពែក្យដែលអូសបន្លាយក្នុងរយៈពេល ៤ ខែ កន្លងទៅរវាង កាតានិងប្រទេសអារ៉ាប់ចំនួន ៤ រួមមាន៖ អារ៉ាប់ប៊ីសាអ៊ូឌីត អេហ្ស៊ីប សហព័ន្ធ អេមីរេតអារ៉ាប់រួម និង Bahrain។ 
ប្រធានាធិបតីអាមេរិកផ្តល់យោបល់ធ្វើជាអជ្ញាកណ្ដាលក្នុងការដោះស្រាយភាពតានតឹងការទូតនៅតំបន់ឈូងសមុទ្រពែក្យ - ảnh 1 ប្រធានាធិបតីអាមេរិកផ្តល់យោបល់ធ្វើជាអជ្ញាកណ្ដាលក្នុងការដោះស្រាយភាពតានតឹងការទូតនៅតំបន់ឈូងសមុទ្រពែក្យ

(VOVworld) – នាថ្ងៃទី ៧ កញ្ញា ប្រធានាធិបតីអាមេរិក លោក Donald Trump បានលើកសំណើរធ្វើជាអាជ្ញាកណ្ដាលដើម្បីសម្របសម្រួលវិបត្តិការទូតនៅ តំបន់ឈូងសមុទ្រពែក្យដែលអូសបន្លាយក្នុងរយៈពេល ៤ ខែ កន្លងទៅរវាង កាតានិងប្រទេសអារ៉ាប់ចំនួន ៤ រួមមាន៖ អារ៉ាប់ប៊ីសាអ៊ូឌីត អេហ្ស៊ីប សហព័ន្ធ អេមីរេតអារ៉ាប់រួម និង Bahrain។ អ្នកប្រមុខរដ្ឋអាមេរិកបានជឿជាក់ថា៖ ការជជែកវែកញែកទាំងនេះនឹងត្រូវបានដោះស្រាយយ៉ាងឆាប់រហ័ស។ ក្នុង ដំណើរទស្សនកិច្ចនៅអាមេរិក ព្រះមហាក្សត្រកូវ៉ែត Sheikh Sabah Al Ahmad Sabah បានឲ្យដឹងថា៖ លោកទទួលបានលិខិតរបស់កាតាដែលសម្តែងការ ត្រៀមខ្លួនជាស្រេចពិភាក្សាអំពីឯកសារទាមទា ១៣ ខដែលប្រទេសអារ៉ាប់ចំនួន ៤ បាននាំចេញចំពោះកាតា។ ព្រះមហាក្សត្រកាតាបានចាត់ទុកថា៖ ប្រទេសនេះ មិនទទួលយកខទាំង ១៣ ពោលខាងលើទេ ជាពិសេសគឺបញ្ហាជះឥទ្ធិពលទៅ លើអធិបតេយ្យភាពរបស់កាតា ប៉ុន្តែ បញ្ហាភាគច្រើនអាចដោះស្រាយបាន។ ព្រះមហាក្សត្រកាតាក៏បានសម្តែងក្តីសង្ឃឹមថា៖អាមេរិកនឹងជួយដោះស្រាយវិបត្តិនេះដែរ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ