ប្រធានាធិបតីអាមេរិកផ្អាកដំណើរទស្សនកិច្ចម៉ាឡេស៊ីនិងហ្វីលីពីន
|
ប្រធានាធិបតីអាមេរិក លោកBarack Obama |
(VOVworld)-ការកង្វះថវិកាមិនត្រឹមតែនាំឲ្យរដ្ឋាភិបាលអាមេរិកត្រូវបញ្ឈប់សកម្មភាព
មួយចំនួនប៉ុណ្ណោះទេថែមទាំងបង្ខំឲ្យប្រធានាធិបតីអាមេរិកលោក Barack Obama ត្រូវផ្អាកដំណើរទស្សនកិច្ចម៉ាឡេស៊ីនិងហ្វីលីពីននាសប្តាហ៌ ខាងមុខ។ ក្នុងសេចក្តី
ជូនដំណឹងនាថ្ងៃទី២តុលា សេតវិមានឲ្យដឹងថា រដ្ឋមន្រ្តី ការបរទេសអារិកលោក John
Kerry នឹងជំនួសប្រធានាធិបតីលោក Obamaទៅទស្សនកិច្ចនៅប្រទេសអាស៊ីអាគ្លេយ៌
ទាំងពីរពោលខាងលើ។
ក្នុងព្រឹត្តិការណ៌ទាក់ទិន១ទៀត ប្រធានាធិបតីនិងរដ្ឋសភាអាមេរិកបន្តទទួល បរាជ័យក្នុងពេលដែលចរចារអំពីថវិការ។ ថ្លែងមតិចំពោះមជ្ឍដ្ឋានអ្នកកាសែត លោក
Obama ឲ្យដឹងថា លោកបានជម្រុញថ្នាក់ដឹកនាំរបស់រដ្ឋសភាគួតែអនុ ម័តលើការបង្កើន
ប្រាក់បំណុ សំដៅជៀសវាងធ្វើឲ្យអន្តររាយនិងសម្រាប់ស្តា ខឿនសេដ្ឋកិច្ចឡើងវិញ។
ក្នុងពេលនោះ ប្រធានរដ្ឋសភាអាមេរិកលោក John Boehner បានប្រកាសថា ផែនការ
ចំណាយថវិការទាំងអស់ ប្រសិនជាត្រូវបាន អនុម័ត និងត្រូវតែរួមបញ្ចូលទាំងលក្ខខ័ណ្ឌ
“ប្រឆំាង Obamacare”ផងដែរ៕