ប្រធានាធិបតីអាមេរិកព្រមានរដ្ឋសភាអំពីគ្រោះអាសន្នប្រសិនបើច្រាលចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់

(VOVworld)-ចំពោះមុខរលកប្រឆាំងជំទាស់និងការមន្ទិលសង្ស័យកាន់តែកើនឡើង
ពីមួយថ្ងៃទៅមួយថ្ងៃ របស់បណ្តាអ្នកតាក់តែងច្បាប់ អំពីកិច្ចព្រមព្រៀងដែល ទើប
នឹងទទួលបាននាពេលថ្មីៗនេះ ទាក់ទិនដល់កម្មវិធីនុយក្លេអ៊ែរបស់អ៊ីរ៉ង់ នាថ្ងៃ ទី៥
សីហា ប្រធានាធិបតីអាមេរិកលោកបារ៉ាក់ អូបាម៉ា បានឡើងសម្លេងព្រមាន ជាថ្មី
ម្តងទៀត អំពីគ្រោះអាសន្ន ប្រសិនបើរដ្ឋសភាច្រាលចោលកិច្ចព្រមព្រៀង នេះ។ ថ្លែងមតិនៅមហាវិទ្យាល័យអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន លោកអូបាម៉ា បានព្រ
មានថា ប្រសិនបើ រដ្ឋសភាច្រាលចោលកិច្ចព្រមព្រៀងដែលបានចុះហត្ថ លេខាមុន
នេះរវាងក្រុម P5+1និងអ៊ីរ៉ង់ គឺអាចនឹងជម្រុញមហិច្ឆតាផលិតគ្រាប់បែកនុយក្លេអ៊ែរ
របស់តេហេរ៉ង់។ លោកអូបាម៉ាក៏បានប្រឆំាងជំទាស់ចំពោះរាល់មតិរិះ គន់ ដែល
ភាគច្រើនមកពីគណៈបក្សសាធារណរដ្ឋ ហើយអះអាងថា មតិទាំងអស់ នេះត្រឹម
តែមានលក្ខណៈមិនចុះសម្រុងគ្នាសំដៅធ្វើឲ្យរីករាលដាលការព្រួយបារម្ភ ជុំវិញ
កិច្ចព្រមព្រៀងនេះតែប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ