ប្រធានាធិបតីអាមេរិកមានបំណងចង់ឲ្យរៀបចំជំនួបកំពូលជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើងលើកទី ២

(VOVWORLD) - នៅក្នុងជំនួបរវាង ប្រធានាធិបតីអាមេរិកលោក Donald Trump និងសមភាគីកូរ៉េខាងត្បូង លោក Moon Jae-in នៅខាងក្រៅកិច្ចប្រជុំកំពូល G20  ថ្នាក់ដឹកនាំអាមេ     រិកបានបញ្ជាក់សារជាឡើងវោញអំពីបំណងចង់ឱ្យមានជំនួបកំពូលលើកទី២ជាមួយថ្នាក់ដឹកនាំនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ លោក Kim Jung Un ។
ប្រធានាធិបតីអាមេរិកមានបំណងចង់ឲ្យរៀបចំជំនួបកំពូលជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើងលើកទី ២ - ảnh 1 ប្រធានាធិបតីអាមេរិក លោក Donald Trump និង ថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong –Un  ក្នុងជំនួបកំពូលជាប្រវត្តិសាស្ត្រនៅប្រទេសសិង្ហបុរីកាលពីខែមថុនាឆ្នាំ២០១៨

សេតវិមានបានឲ្យដឹងថា លោក Donald Trump និងលោក Moon Jae-in បានអះអាងសារជាថ្មីម្តងទៀតអំពីការប្តេជ្ញាឈានទៅសម្រេចបាននូវការរំលាយ អាវុធនុយក្លេអ៊ែរទាំងស្រុង ហើយអាចត្រួតពិនិត្យផ្ទាល់នៅលើឧបទ្វីបកូរ៉េផងដែរ។ ភាគីទាំងពីរក៏បានឯកភាពគ្នាលើភាពចាំបាច់ត្រូវរក្សាការដាក់ទណ្ឌកម្មយ៉ាងរឹងមាំនាពេលបច្ចុប្បន្នដើម្បីធ្វើឲ្យទីក្រុងព្យុងយ៉ាងយល់ច្បាស់ថាការរំលាយអាវុធនុយក្លេអ៊ែរគឺជាដំណោះស្រាយតែមួយគត់ផងដែរ។ ម៉្យាងវិញទៀតប្រធានាធិបតីអាមេរិក លោក Donald Trump បានលើច្បាស់ថាលោកមានបំណងចង់បន្តរៀបចំជំនួបកំពូលលើកទី ២ ជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong –Un បន្ទាប់ពីកិច្ចប្រជុំជាប្រវត្តិសាស្ត្រដែលបានរៀបចំនៅប្រទេសសិង្ហបុរីកាលពីខែមិថុនាឆ្នាំ២០១៨កន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ