ប្រធានាធិបតីអាមេរិកលោក Barack Obama បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ
(VOVworld)-នារសៀលថ្ងៃទី២៥ឧសភា ប្រធានាធិបតីអាមេរិកលោក Barack
Obama បានចាកចេញពីទីក្រុងហូជីមិញបញ្ចប់ប្រកបដោយជោគជ័យដំណើរ ទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៥ឧសភា។ អគ្គលេខាបក្សកុម្មុយនិស្តលោក Nguyen Phu Trong ប្រធានរដ្ឋ លោក Tran Dai Quang
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងប្រធានរដ្ឋសភា លោកស្រី Nguyen
Thi Kim Ngan បានទទួលជួប ពិភាគ្សាការងារ និងសម្តែងការគួរសម ប្រធានាធិប
តីលោក Barack Obama ផងដែរ។ ក្នុងជំនួបជាមួយប្រធានរដ្ឋលោក Tran Dai
Quang ភាគីទាំងពីរបានផ្លាស់ប្តូនូវវិធានការបង្កើនទំនាក់ទំនងដៃគូ យុទ្ធសាស្ត្រ
និងផ្លាស់ប្តូរលើបញ្ហាតំបន់និងអន្តរជាតិមួយចំនួន។ ក្នុងជំនួប នេះ ប្រធានាធិបតី
Barack Obama បានប្រកាសលប់ចោលទាំងស្រុងបទហាម លក់អាវុធសម្រាប់វៀត
ណាម។ បន្ទាប់មក ថ្នាក់ដឹកនាំទាំងពីររូបបានធ្វើអធីបតី សន្និសីទកាសែតរួម។
|
ប្រធានាធិបតីអាមេរិកលោក Barack Obama បញ្ចប់ដំណើរ
ទស្សនកិច្ចជាផ្លូវការនៅវៀតណានប្រកបដោយជោគជ័យ |
ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ភាគីទាំងពីរ បានផ្លាស់ប្តូរវិធានការបង្កើនទំនាក់ទំនងដៃគូលើគ្រប់វិស័យវៀតណាម-អា មេរិក ក្នុងនោះផ្តល់អាទិភាពជម្រុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ឲ្យក្លាយទៅជា កម្លាំងចលករសម្រាប់ទំនាក់ទំនងនាពេលខាងមុខ។
ប្រធានាធិបតី Obama បានថ្លែងសន្ទរកថាក្នុងរយៈពេល៣០នាទីចំពោះមុខ
បញ្ញាវ័ន្ត និស្សិត និងអាជីវករវៀតណាមនជាង២ពាន់នាក់។លោកបានលើកចេញ សារជាច្រើនស្តីពីទំនាក់ទំនងទ្វេភាគីដោយអះអាងថា អាមេរិកជាមិត្តគួរឲ្យទុកចិត្ត ជានិច្ចរបស់វៀតណាម។
នៅទីក្រុងហូជីមិញ បន្ទាប់ពីទៅទស្សនាវត្ត Ngoc Hoang មក លោក
Obama បានអញ្ជើញថ្លែងមតិចំពោះមុខអង្គភាពអាជីវកម្ម អាជីវករវ័យក្មេងវៀត ណាមនិងជួបសំណេះសំណាលជាមួយអាជីវករវ័យក្មេងមួយចំនួន។
បញ្ចប់ជំនួបសំណេះសំណាល ប្រធានាធិបតីលោក Obama និងគណៈប្រ តិភូបានទៅព្រលានយន្តហោះ Tan Son Nhat ចាប់ផ្តើមដំណើរទស្សនកិច្ចប្រ ទេសជប៉ុន បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅវៀត ណាម៕