ប្រធានាធិបតីអាមេរិកលោក Biden និងលោក Donald Trump ឈ្នះការបោះឆ្នោត​បឋម​នៅរដ្ឋ Michigan

(VOVWORLD) - នេះគឺជាជ័យជម្នះលើកទី ៥ ជាប់គ្នារបស់លោក Trump ក្នុងជុំបោះឆ្នោតបឋមរបស់គណបក្សសាធារណរដ្ឋ។

ប្រធានាធិបតីអាមេរិកលោក Joe Biden និងអតីតប្រធានាធិបតីលោក Donald Trump សុទ្ធតែបានឈ្នះការបោះឆ្នោតបឋមនាថ្ងៃទី ២៧ កម្ភៈនៅរដ្ឋយុទ្ធសាស្ត្រ Michigan ហើយជួយបេក្ខជនទាំងពីររូបនេះខិតទៅជិតការតែងតាំងជាផ្លូវការរបស់គណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋ។

យោងតាមលទ្ធផលបឋមដែលបានប្រកាសដោយបណ្តាញសារព័ត៌មានអាមេរិកជាច្រើននាយប់ថ្ងៃទី ២៧ កុម្ភៈ (ម៉ោងក្នុងស្រុក) បានឲ្យដឹងថា អតីតប្រធានាធិបតីលោក Donald Trump ដណ្ដើមបានជ័យជំនះលើគូប្រជែងដ៏សំខាន់ចុងក្រោយរបស់លោកគឺអតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្កការសហប្រជាជាតិ លោក Nikki Haley ក្នុងការបោះឆ្នោតបឋមរបស់គណបក្សសាធារណរដ្ឋនៅរដ្ឋ Michigan ។ នេះគឺជាជ័យជម្នះលើកទី ៥ ជាប់គ្នារបស់លោក Trump ក្នុងជុំបោះឆ្នោតបឋមរបស់គណបក្សសាធារណរដ្ឋ។

នៅរដ្ឋ Michigan ដដែល ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានវ៉ាដាច់សមាជិករដ្ឋសភាលោក Dean Phillips ដែលជាគូប្រជែងដ៏គួរឱ្យកត់សម្គាល់តែមួយគត់របស់លោកដែលនៅសេសសល់នៅក្នុងការបោះឆ្នោតបឋមរបស់គណបក្សប្រជាធិបតេយ្យ។ ទោះជាយ៉ាងណាក៏ដោយ ម្ចាស់ឆ្នោតមួយចំនួនធំនៅក្នុងរដ្ឋនេះបានបោះឆ្នោត "មិនសន្យា" មានន័យថាមិនជ្រើសរើសបេក្ខជនណាមួយសំដៅជំទាស់នឹងរបៀបដែលរដ្ឋអំណាចរបស់ប្រធានាធិបតីលោក Biden ដោះស្រាយជម្លោះហាម៉ាស - អ៊ីស្រាអែលនៅតំបន់ ហ្គាហ្សា។ យោងតាមអ្នកវិភាគបានឲ្យដឹងថា នេះគឺជាសញ្ញាដែលសរឲ្យឃើញថា លោកប្រធានាធិបតី Joe Biden អាចនឹងប្រឈមនឹងហានិភ័យនាពេលខាងមុខ។

រដ្ឋ Michigan គឺជារដ្ឋសមរភូមិដ៏សំខាន់មួយដែលបានជួយលោក Joe Biden វាយបរាជ័យលោក Donald Trump ក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ ២០២០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ