ប្រធានាធិបតីអាមេរិកលោក D. Trump ចុះហត្ថលេខាលើក្រិត្យដកខ្លួនចេញពី TPP

ប្រធានាធិបតីអាមេរិកលោក D. Trump ចុះហត្ថលេខាលើក្រិត្យដកខ្លួនចេញពី TPP - ảnh 1
ប្រធានាធិបតីថ្មីរបស់អាមេរិកលោក Donald Trump (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី២៣ មករា ប្រធានាធិបតីថ្មីរបស់អាមេរិកលោក Donald
Trump បានចុះហត្ថលេខាលើក្រិត្យជាផ្លូវការស្ដីអំពីការដកប្រទេសនេះចេញពីកិច្ច
ព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP)។ប្រធានាធិបតីលោក
 Trump ចាត់ទុកថា កិច្ចព្រមព្រៀង TPP ដែលមានការចូលរួមរបស់អាមេរិកនិងដៃគូ
សេដ្ឋកិច្ចចំនួន១១ផ្សេងទៀតនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកនោះ នឹង បង្កឡើងការខូច
ខាតទៅលើផ្នែកផលិតកម្មរបស់អាមេរិកហើយប្លន់ការងារធ្វើ របស់ប្រជាពលរដ្ឋនៃ
ប្រទេសនេះផងដែរ។ នាបច្ចុប្បន្ន សមាជិក TPP ជាច្រើនកំពុងពិចារណាលើលទ្ធ
ភាពដំណើការកិច្ច ព្រមព្រៀងនេះដោយមិនមានការចូលរួមរបស់អាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ