ប្រធានាធិបតីអាមេរិកលោក D. Trump ចុះហត្ថលេខាលើក្រិត្យហាមឃាត់ចូលក្នុងអាមេរិកធ្វើវិសោធនកម្ម

ប្រធានាធិបតីអាមេរិកលោក D. Trump ចុះហត្ថលេខាលើក្រិត្យហាមឃាត់ចូលក្នុងអាមេរិកធ្វើវិសោធនកម្ម - ảnh 1
ប្រធានាធិបតីអាមេរិកលោក​ Donald Trump ចូលរួមកិច្ចប្រជុំនៅសេតវិមានកាលពីថ្ងៃទី១ មិនា (រូបថត៖EPA/TTXVN)

(VOVworld) - ប្រធានាធិបតីអាមេរិកលោក Donald Trump នាថ្ងៃទី៦ មិនា បាន
ចុះហត្ថលេខាលើក្រិត្យនិតិបញ្ញត្តិធ្វើវិសោធនកម្មដែលហាមឃាត់ប្រជាពលរដ្ឋពី
ប្រទេសអ៊ីស្លាមចំនួន៦ចូលក្នុងអាមេរិក។តាមព័ត៌មានពីសេតវិមានថា ក្រិត្យនេះបន្ត
រក្សាបទហាមឃាត់ចូលក្នុងអាមេរិកក្នុងរយៈពេល៩០ថ្ងៃចំពោះប្រជាពលរដ្ឋមកពី
អ៊ីរ៉ង់ លីប៊ី ស៊ីរី សូម៉ាលី ស៊ូដង់និងយេម៉ែន។អ្នកនាំពាក្យសេតវិមានលោកស្រី Sarah
Huckabee Sander ឲ្យដឹងថា​ក្រិត្យថ្មីនេះនឹងចូលជាធរមានចាប់ពីថ្ងៃទី ១៦ មិនាខាង
មុខ។មន្ត្រីសេតវិមានមួយរូបផ្សេងទៀតឲ្យដឹងថា ការដែលអ៊ីរ៉ាក់ត្រូវ បានដកខ្លួន
ចេញពីបញ្ជីឈ្មោះហាមឃាត់នេះ គឺដោយសាររដ្ឋាភិបាលប្រទេសនេះបាន
អនុវត្តន៍វិធានការត្រួតពិនិត្យថ្មី ព្រមទាំងសហការយ៉ាងសកម្មជាមួយអាមេរិកក្នុង
សង្គ្រាមប្រឆាំងភេរវករ IS៕

ប្រតិកម្មទៅវិញ

ផ្សេងៗ