(VOVWORLD) - ប្រធានាធិបតីអាមេរិកលោក Donald Trump បានអញ្ជើញថ្លែងបទ សន្ទរកថានៅសន្និសីទ APEC CEO Summit នៅទីក្រុង Da Nang នារសៀលថ្ងៃ ទី១០ វិច្ចិកា បន្ទាប់ពីមកដល់ទីក្រុងនេះដើម្បីចូលរួមសប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧។
ប្រធានាធិបតីលោក Donald Trump អញ្ជើញថ្លែងមតិក្នុង APEC CEO Summit ២០១៧ (រូបថត៖ TTXVN) |
ប្រធានាធិបតីលោក Donald Trump អះអាងថា ប្រទេសអាមេរិកមានការ ផ្សាភ្ជាប់ដ៏ស្អិតរមួតជាមួយប្រទេសនានាក្នុងតំបន់តាំងពីយូរណាស់មកហើយ ដែល ត្រូវបានឆ្លុះបញ្ចាំងតាមរយៈការដែលនាវាដឹកជញ្ចូនទំនិញជាច្រើនរបស់អាមេរិកបានចូលចតកំពង់ផែរបស់ប្រទេសនានាក្នុងតំបន់ ដែលក្នុងនោះមានកំពង់ផែ Da Nang របស់វៀតណាមផង។
“ថ្ងៃនេះ យើងមានវត្តមាននៅ Da Nang ដើម្បីជំរុញទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការ។ Da Nang កំពុងក្លាយទៅជាទីមកដល់គួរឲ្យទាក់ទាញជាមួយ រមណីយដ្ឋានស្អាតៗដូចជាស្ពាននាគឬឆ្នេរសមុទ្រកំពុងទទួលស្វាគមនភ្ញៀវ ទេសចររាប់លាននាក់មកពីគ្រប់ទិសទីលើពិភពលោក”។
មានចំណាប់អារម្មណ៍ខ្លាំងអំពីការអភិវឌ្ឍន៍យ៉ាងលឿនរបស់វៀតណាម ប្រធានាធិបតីលោក D. Trump សង្កត់ធ្ងន់ថា៖
“នាសព្វថ្ងៃ ខឿនសេដ្ឋកិច្ចកំពុងបើកទ្វាររបស់វៀតណាមជាខឿនសេដ្ឋកិច្ច មួយក្នុងចំណោមខឿនសេដ្ឋកិច្ចដែលអភិវឌ្ឍន៍លឿនបំផុតលើពិភពលោក។ និស្សិតវៀតណាមត្រូវបានស្គាល់ដល់ជានិស្សិតពូកែបំផុតលើពិភពលោក។ ហើយ ប្រការនោះបង្កនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងណាស់”។
ប្រកាសគោលនយោបាយថ្មីរបស់អាមេរិកក្នុងតំបន់ ប្រធានាធិបតីលោក Trump អះអាងថា៖
“ថ្ងៃនេះខ្ញុំមានវត្តមាននៅទីនេះដើម្បីអះអាងនូវគោលនយោបាយរបស់ អាមេរិកក្នុងតំបន់គឺជំរុញទំនាក់ទំនងដៃគូសហប្រតិបត្តិការជាមួយប្រទេសនានា ក្នុងតំបន់សមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក ហើយរួមគ្នាជំរុញភាពសម្បូររុងរឿងនិងសន្តិ សុខរបស់យើង។ គោលដៅរបស់យើងខ្ញុំគឺជំរុញទំនាក់ទំនងពាណិជ្ជកម្មដោយ ឈរលើគោលការណ៍សមភាពនិងមានការទទួលខុសត្រូវ”។
ជាទីបញ្ចប់ ប្រធានាធិបតីលោក Donald Trump អះអាងថា អាមេរិកបាន កំពុងនិងបន្តជាដៃគូ មិត្តភក្តិនិងសម្ព័ន្ធមិត្តរបស់ប្រទេសនានាក្នុងតំបន់ APEC នាពេលខាងមុខ៕