ប្រធានាធិបតីអាមេរិកលោក Donald Trump បំពេញទស្សនកិច្ចនៅចក្រភពអង់គ្លេស
(VOVWORLD) - ចក្រភពអង់គ្លេសបានប្រារព្ធពិធីទទួលបដិសណ្ឋារកិច្ចដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់ប្រធានាធិបតីអាមេរិកលោក Donald Trump ក្នុងដំណើរទស្សនកិច្ចរបស់លោកក្នុងរយៈពេល ៣ ថ្ងៃទៅកាន់ប្រទេសនេះ ចាប់ពីថ្ងៃទី ៣ ខែមិថុនា។
ប្រធានាធិបតីអាមេរិកលោក Donald Trump បំពេញទស្សនកិច្ចនៅចក្រភពអង់គ្លេស |
ព្រះអង្គម្ចាស់អង់គ្លេស Charles បានអញ្ជើញអមដំណើរជាមួយលោក Trump ដើម្បីទៅទស្សនាឈុតជម្រើសសិល្បៈនៃព្រះរាជវង្សានុវង្សអង់គ្លេស។ នាយប់ថ្ងៃទី ៣ ខែមិថុនា ព្រះមហាក្សត្រីអង់គ្លេស អេលីហ្សាបែតទី ២ បានរៀបចំព្រះពិធីលៀងសាយភោជន៍ ទទួលស្វាគមន៍ប្រធានាធិបតីអាមេរិក លោក Donald Trump និងគណៈប្រតិភូអាមេរិកផងដែរ។ យោងតាមផែនការ នាថ្ងៃទី ៤ ខែមិថុនា លោក Donald Trump នឹងមានជំនួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី Theresa May អំពីបញ្ហាសំខាន់ៗជាច្រើនក្នុងទំនាក់ទំនង សម្ព័ន្ធមិត្តយ៉ាងជិតស្និទ្ធរវាងអាមេរិកនិងចក្រភពអង់គ្លេស ដែលក្នុងនោះ ផ្តោតលើយថា ទស្សន៍នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង អាមេរិកនិងអង់គ្លេស នៅពេលដែលអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។ លើសពីនេះទៀត ប្រធានបទដ៏គួរឱ្យកត់សម្គាល់មួយទៀត គឺការដែលអាមេរិកមានបំណងចង់ឲ្យអង់គ្លេសឈប់សហការជាមួយសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យា HuaWei របស់ចិន។ ភាគីអាមេរិកបានគំរាមថា ប្រសិនបើប្រទេសអង់គ្លេសមិនបានបញ្ចប់សហប្រតិបត្តិការជាមួយសម្ព័ន្ធក្រុមហ៊ុន Huawei នោះទេ អាមេរិកនឹងមិនបន្តចែករំលែកព័ត៌មានស្តីពីចារកម្មរបស់ប្រទេសនេះជាមួយចក្រភពអង់គ្លេសទៀតឡើយ៕