ប្រធានាធិបតិអាមេរិកលោក Donald Trump រងការចោទប្រកាន់ជាផ្លូវការ

(VOVWORLD) - តែប៉ុន្មាននាទីបន្ទាប់ពីបានអនុម័តលើលក្ខខណ្ឌនៃការចោទប្រកាន់ប្រធានាធិបតីលោក Doland Trump ពីបទរំលោភអំណាចតែបណ្ណោះ កាលពីព្រឹកថ្ងៃទី ១៩ ខែធ្នូ (តាមម៉ោងវៀតណាម) រដ្ឋសភាអាមេរិកបន្តអនុម័តលើលក្ខខណ្ឌចោទប្រកាន់លោក Trump ពីបទរារាំងរដ្ឋសភា។

លក្ខខណ្ឌត្រូវបានអនុម័តដោយមានសំឡេងគាំទ្រចំនួន ២២៩ របស់សមាជិកសភាគណៈបក្សប្រជាធិបតេយ្យនិងសំឡេងប្រឆាំងចំនួន ១៩៨ រួមមានសមាជិកសភាគណៈបក្សសាធារណរដ្ឋទាំងអស់និងសមាជិកសភាគណៈបក្សប្រជាធិបតេយ្យចំនួន ៣ នាក់។

ដូច្នេះប្រធានាធិបតិទី ៤៥ របស់អាមេរិកលោក Trump ក្លាយជាប្រធានាធិបតិទី ៣ ក្នុងប្រវត្តិសាស្ត្រអាមេរិករងារចោទប្រកាន់។ យោងតាមលក្ខខណ្ឌចោទប្រកាន់នេះ ប្រធានាធិបតិលោក Trump ត្រូវបានគេចោទប្រកាន់ថា បានរារាំងការស៊ើបអង្កេតជុំវិញការសង្ស័យអំពីការមេដឹកនាំអាមេរិកដាក់សម្ពាធលើមេដឹកនាំអ៊ុយក្រែនសំដៅដំណើរការស៊ើបអង្កេតអនុប្រធានាធិបតីលោក Joe Biden ជាបេក្ខជនគណៈបក្សប្រជាធិបតេយ្យ និងជាគូប្រជែងរបស់លោក Trump ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២០ នៅអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ