ប្រធានាធិបតីអាមេរិកលោក Donald Trump លើកឡើងជាលើកដំបូងអំពីការដែលលោក Joe Biden បានជាប់ឆ្នោត
(VOVWORLD) - កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ (Donald Trump ) បានបង្ហោះលើបណ្តាញសង្គម Twitter អំពីខ្លឹមសារដែលត្រូវបានគេចាត់ទុកថាជាលើកដំបូងដែលលោកទទួលស្គាល់គូរប្រជែងលោកចូបៃដិន (Joe Biden)បានឈ្នះក្នុងការបោះឆ្នោតប្រធានា ធិបតីអាមេរិកកាលពីថ្ងៃទី ៣ ខែវិច្ឆិកា។
ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ (Donald Trump ) (រូបថត៖ AFP/TTXVN |
ប៉ុន្តែ លោកដូណាល់ត្រាំ បានរំលឹកជាថ្មីម្តងទៀតនូវការចោទប្រកាន់អំពីការលួចបន្លំក្នុងការបោះឆ្នោតនេះ។ លោក ដូណាល់ត្រាំ បានសរសេរថាលោក ចូបៃដិន “ឈ្នះដោយសារតែការបោះ ឆ្នោតក្លែងបន្លំតែប៉ុណ្ណោះ” ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី ១៣ ខែវិច្ឆិកា (តាមម៉ោងនៅសហរដ្ឋអាមេរិក) រដ្ឋទាំង៥០ នៅអាមេរិក បានបញ្ចប់ដំណើរការជាមូលដ្ឋាននៃការរាប់សន្លឹកឆ្នោតជ្រើស រើសប្រធានាធិបតីឆ្នាំ ២០២០ ហើយតាមនោះប្រព័ន្ធផ្សព្វផ្សាយបានព្យាករណ៍ថាលោក ចូបៃដិន ជាបេក្ខជននៃគណៈបក្សប្រជាធិបតេយ្យ បានឈ្នះក្នុងការបោះឆ្នោតដោយមានសំឡេងរបស់អង្គបោះឆ្នោតសរុបចំនួន ៣០៦ រីឯប្រធានាធិបតីនៃគណៈបក្សសាធារណរដ្ឋ លោកដូណាល់ត្រាំ ទទួលបានសំឡេងអង្គបោះឆ្នោតចំនួន ២៣២ ៕